ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ! ​ជនបង្ក​ដែលបើកឡានបុករះ ​នៅ​តែ​អត់​ដឹង​ខ្លួន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា គិត​មក​ដល់​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​២៩ មីនា នេះ ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ នៅ​ចំណុច​ខាង​មុខ​អតីត​រោងចក្រ​កាត់ដេរ គួ​ង ហុង លើ​វិ​ថី​ព្រះ​មុនី​វង្ស ​​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់ និង​របួស​នោះ គឺ​កំពុង​ស្ថិត​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា គិត​មក​ដល់​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​២៩ មីនា នេះ ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ នៅ​ចំណុច​ខាង​មុខ​អតីត​រោងចក្រ​កាត់ដេរ គួ​ង ហុង លើ​វិ​ថី​ព្រះ​មុនី​វង្ស ​​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​នោះ គឺ​កំពុង​ស្ថិត​ក្នុង​​បន្ទប់សង្គ្រោះបន្ទាន់ (​ជាន់​ទី​២)​ នៅ​ក្នុង​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀតដដែល ដោយ​គេ​ឃើញ​មានការ​យាម​នៅ​មុខ​បន្ទប់​យ៉ាង​តឹង​រឹង​​ពី​សំណាក់​កម្លាំង​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឱ្យអ្នកណាម្នាក់​អាច​ទៅ​ជិត​​ឡើយ ។

បើ​តាម​គ្រូពេទ្យ​​ឱ្យ​ដឹង​​ថា សភាព​អ្នក​ជំងឺ​ គឺ​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ដោយ​​អត់​ដឹង​ខ្លួន​នោះទេ ​តាំងពី​ថ្ងៃ​ដែល​បញ្ជូនមក​សង្គ្រោះនោះ​​​ ។ អ្នក​ជំងឺ​ត្រូវ​បាន​ដាក់​អ៊ុ​ក​ហ្ស៊ី​ហ្សែ​ន​​តាមមាត់​ជាប់​​ជា​​និច្ច ។ ទោះបីជា​យ៉ាងណា ក្រុម​គ្រូពេទ្យ​នឹង​ធ្វើការ​តាមដាន​បន្ត​ទៀត តែ​មិន​ដឹង​ថា អាចដឹង​ខ្លួន​​នៅ​ពេល​​ណា​​ទេ ។

គួរ​បញ្ជាក់​ថា បុរស​បង្ក​ខាងលើ ឈ្មោះ មាស សុខ​ហេង អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ ស្នាក់​នៅផ្ទះ​លេខ​១១១ ផ្លូវជាតិ​លេខ​២ ភូមិ​ទួលរ​ការ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ បើករថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២M-​២២៤៥ ។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​ឱ្យ​មាន​កំហឹង​ពី​មហាជន នាំ​គ្នា​វាយ​កម្ទេច​រថយន្ត និង​វាយដំ​អ្នក​បើក​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​រួច​បញ្ជូន ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យ​រុ​ស្សី​) បើ​កុំ​សមត្ថកិច្ច​ជួយ​ទាន់​សង្ស័យ​មិន​រស់​ទេ ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា មុន​ពេល​កើតហេតុ បុរស​ខាងលើ បាន​បើករថយន្ត​របស់​ខ្លួន​តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តាម​ផ្លូវ​ធម្មតា ។ លុះ​មក​ដល់​ចំណុច​ហាង​លក់​ម៉ូតូ​ហុងដា​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ ក៏​បាន​បើករថយន្ត​ទៅ​ប៉ះ​ជាមួយនឹង​រថយន្ត​មួយ​គ្រឿង ហើយ​ក៏​ព្យាយាម​បើក​គេចខ្លួន ។

លុះ​បើក​រត់គេច​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​ផ្លូវ​មាន​សភាព​ចង្អៀត ហើយ​ឃើញ​ផ្លូវ​បញ្ច្រាស​ទំនងជា​ទូលាយ អាច​បើក​គេច​បាន ទើប​បុរស​រូប​នោះ ក៏​បាន​បើករថយន្ត​ឆ្លង​ទៅ​ម្ខាង ដែល​ជា​ផ្លូវ​បញ្ច្រាសទិស​ក្នុង​បំណង​ព្យាយាម​បើក​គេចខ្លួន​ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​បាន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង និង​មនុស្ស​ជា​ច្រើន​នាក់​បណ្តាល​ឱ្យ​ស្លាប់ និង​រង​របួស​រដូករណែល​ពេញ​ផ្លូវ​តែ​ម្តង ។

ភ្លាម​ៗ​នោះ រថយន្ត​និង​អ្នកបើកបរ ត្រូវ​បាន​ក្រុម​អ្នក​ធ្វើ​ចរាចរណ៍​មិនដឹង​អ្នក​ណាខ្លះ​ទេ យ៉ាងច្រើន​នាំ​គ្នា​ធ្វើការ​ឡោម​ព័ទ្ធ​ដេញចាប់​ឃាត់​បាន ដោយ​អ្នកខ្លះ​បាន​នាំ​គ្នា​ចោមរោម​វាយដំ​ទៅ​លើ​អ្នកបើកបរ​រូប​នោះ ដូច​ទឹកបាក់​ទំនប់ បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ហើយ កុំ​តែ​មានការ​រារាំង​អំពី​សំណាក់​កម្លាំង ។