ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ តំណាង​CNRP និង​ក្រសួងមហាផ្ទៃ ផ្តើម​ពិភាក្សា​គ្នា​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​គ្រោងទុក តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង តំណាង​ក្រសួងមហាផ្ទៃ បាន​ជួប​គ្នា​ហើយ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​គ្រោងទុក តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង តំណាង​ក្រសួងមហាផ្ទៃ បាន​ជួប​គ្នា​ហើយ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ មីនា ២០១៧ ដើម្បី​ពិភាក្សា​អំពី​សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ។

កាលពី​ថ្ងៃ​ទី​០២ មីនា គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​ធ្វើ​សមាជ​ដើម្បី​ជ្រើសតាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​ក្រោយ​ពេល​ដែល​លោក សម រ​ង្ស៊ី បាន​លាលែង​តំណែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។ ល​ទ្ឋ​ផល​នៃ​សមាជ​គណបក្សប្រឆាំង​នា​ពេល​នោះ​បាន​ជ្រើសតាំង​លោក កឹ​ម សុខា ជា​ប្រធាន និង​អនុប្រធាន​០៣​រូប​ទៀត​រួម​មាន​៖ លោក ប៉ុ​ល ហំ​ម , លោក អេ​ង ឆៃ​អ៊ា​ង និង លោកស្រី មូរ សុខ​ហួរ ។

ក្រោយមក ក្រសួងមហាផ្ទៃ​បាន​ប្រកាស​មិន​ទទួលស្គាល់​សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​ថ្មី ដោយ​ចាត់​ទុក​សមាជ​នោះ​ខុស​ទៅ​នឹង​លក្ខន្តិកៈ​បក្ស ។ ចំណែក​មន្ត្រី​ទទួលខុសត្រូវ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ​វិញ ក៍បាន​ប្រកាស​រង់ចាំ​ល​ទ្ឋ​ផល​នៃ​ជំនួប​នា​រសៀល​ថ្ងៃ​ពុធ​នេះ មុន​នឹង​សម្រេច​ថា​តើ​ត្រូវ​លុប​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​បញ្ជី​បោះ​ឆ្នោត ឬ​យ៉ាងណា​នោះ ? ៕