ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​​ទៀត​ហើយ​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ

9 ឆ្នាំ មុន

រូបភាព​ទាំងឡាយ​នៃ​ការ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​នៅ​ប្រទេស​ប៉េ​រូ​ពិតជា​គួរ​ឱ្យ​ព្រឺព្រួច​បំផុត ក៏​ប៉ុន្តែ​

រូបភាព​ទាំងឡាយ​នៃ​ការ​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​នៅ​ប្រទេស​ប៉េ​រូ​ពិតជា​គួរ​ឱ្យ​ព្រឺព្រួច​បំផុត ក៏​ប៉ុន្តែ​មហា​សំណាង​អស្ចារ្យ ព្រោះ​អ្នកដំណើរ​ទាំង​១៤១​នាក់​នៅ​រស់រាន​មានជីវិត​ទាំងអស់ ។

យន្តហោះ​មួយ​គ្រឿង​ត្រូវ​ភ្លើង​ឆាបឆេះ​ក្រោយ​ពេល​ចុះ​ពុំ​សម្រេច​នៅ​ព្រ​លាន​យន្តហោះ JAUJA ប្រទេស​ប៉េ​រូ​កាលពី​ថ្ងៃ​ទី​២៨ មីនា ។ យន្តហោះ​ធុន​ប៊ូ​អីុ​ង​៧៣៧​របស់​ក្រុម PERUVIAN AIRLINES ពុំ​អាច​ចុះ​ចត​បាន​ដោយសារ​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង ច្រាន​ឱ្យ​វា​ចាក​ចេញពី​ផ្លូវ​នៃ​ព្រ​លាន​យន្តហោះ​តំបន់​នេះ​ ក្រោយ​វា​ហោះហើរ​ក្នុង​កម្ពស់​ជាង​៣.០០០​ម៉ែត្រ ។ អណ្តាតភ្លើង​ចាប់ផ្តើម​ជះ​ចេញពី​យន្តហោះ​ដែល​បាត់​ត្រង់​ពោះ និង​បាក់​ស្លាប ក៏​ប៉ុន្តែ​បណ្តា​អ្នកដំណើរ និង​ក្រុម​យានិក​អាច​ចាក​ចេញពី​យន្តហោះ​ទាន់​ពេលវេលា ។ ការ​ស៊ើបអង្កេត​មួយ​កំពុង​ធ្វើ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​នេះ ៕