ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ! ឡាន​​ដឹកដី​​វ៉ា​ទាក់​ដៃ​ចង្កូត​​ម៉ូតូគេ

7 ឆ្នាំ មុន

រាជធាន​នី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ត្រូវ​រថយន្ត​ដឹក​ដី​បើក​ជែង​ស្តាំ ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​រថយន្ត ហើយ​កិន​បែក ក្បាល​ស្លា.ប់​នៅ​នឹង​កន្លែង និង​ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រួច រថយន្ត​បាន​បើក​គេច​ប្រមាណ​១​គីឡូម៉ែត្រ ទើប​អ្នក​បើក​ចុះ​រត់ ។

រាជធាន​នី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ត្រូវ​រថយន្ត​ដឹក​ដី​បើក​ជែង​ស្តាំ ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​រថយន្ត ហើយ​កិន​បែក ក្បាល​ស្លាប់​នៅ​នឹង​កន្លែង និង​ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រួច រថយន្ត​បាន​បើក​គេច​ប្រមាណ​១​គីឡូម៉ែត្រ ទើប​អ្នក​បើក​ចុះ​រត់ ។

ហេតុការណ៍​នេះ  កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៨ មីនា ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ ពុំ​ទាន់​ស្គាល់ឈ្មោះ​ឡើយ ជា​អ្នក​រត់​ម៉ូតូឌុប ជិះ​ម៉ូតូ​សង់​សេ​១២៥ ព​ណ​.​ខ្មៅ ស៊េរី​ឆ្នាំ​២០០៤ ពាក់​ស្លាក​លេខ​សៀមរាប 1C-6295 រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-5648 និង​ស្ត្រី​ដែល​រង​របួស​ឈ្មោះ​ស៊ូ ណាគ្រី អាយុ​៥០​ឆ្នាំ (​បាក់ជើង​ខាងឆ្វេង​) មាន​ទីលំនៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា នៅ​មុន​កើតហេតុ គេ​ឃើញ​រថយន្ត និង​ម៉ូតូ​បើក​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង​ស្រប​ទិស​គ្នា​។ ខណៈ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បើក​ជែង​ស្តាំ​ម៉ូតូ​ក៏​ទាក់​ដៃចង្កូត  បណ្តាល​ឱ្យ​ដួល​ខ្ទាត​ជន​រង​គ្រោះ​ចូល​ក្រោម​កង់​ខាង​ក្រោយ កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​ហើយ រថយន្ត​បាន​បើក​គេច បាន​ប្រមាណ​១​គីឡូ​ម៉ែ​ត ទើប​អ្នកបើកបរ​ឈប់ ចុះ​រត់​បាត់​ស្រមោល ។