នេះជាព្រឹត្តិការណ៍ដ៏គួរឱ្យប៉ះសក់ដែលកើតមានក្នុងភូមិមួយរបស់ប្រទេសឥណ្ឌូណេស៊ី ។ មនុស្សម្នាបាននាំគ្នាវះពោះរបស់ពស់យក្សមួយនេះ ហើយក៏ប្រទះឃើញសាកសពរបស់ប្រជាជនម្នាក់ដែលបាត់ខ្លួនតាំងពីប៉ុន្មានថ្ងៃមកហើយ ។ ពស់ថ្លាន់យក្សនេះមានប្រវែងដល់ទៅ៧ម៉ែត្រ ។
ពស់ថ្លាន់យក្សនេះបានលេបយុវជនឈ្មោះ AKBAR SALUBIRO អាយុ២៥ឆ្នាំ រស់នៅប្រទេសឥណ្ឌូណេស៊ី ។ នេះជាសេចក្តីរាយការណ៍របស់ DAILY MAIL ។ គ្រួសារ និងបណ្តាមិត្តភក្តិរបស់ AKBAR បានប្រទះឃើញពស់ថ្លាន់យក្សដ៏ធំសម្បើមនេះនៅជិតផ្ទះរបស់យុវជននោះ ។ បន្ទាប់មកពួកគេកត់សម្គាល់ឃើញពោះរបស់វាធំចម្លែក ក៏នាំគ្នាវះពោះរបស់វាមើល ស្រាប់តែប្រទះឃើញសពរបស់ AKBAR នៅក្នុងពោះរបស់ពស់យក្សនោះ ។
មុនពេលលេប បុរសនោះហាក់ដូចជាត្រូវពស់នោះរឹត ។ យុវជនឥណ្ឌូណេស៊ីរូបនេះបានបាត់ខ្លួនប៉ុន្មានថ្ងៃមកហើយ ក្រោយពីរូបគេចាកចេញពីភូមិដើម្បីប្រមូលប្រេងដូង ។
លោក SALUBIRO JUNAIDI ដែលជាប្រធានភូមិបានរៀបរាប់ថា មួយថ្ងៃមុនពេលរកឃើញយុវជនរងគ្រោះ រូបគាត់ និងបណ្តាអ្នកភូមិបានស្តាប់ឮសំលេងសម្រែកមួយឆ្ងាយពីផ្ទះរបស់ AKBAR ៕
ចែករំលែកព័តមាននេះ