ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ចោរលួច​កាច់​សោក​ម៉ូតូ និង​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ជាយ​ដែន

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ជំនាញ​ផែន​កណ្តាល​ព្រហ្មទណ្ឌ ដោយ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ជំនាញ​ផែន​កណ្តាល​ព្រហ្មទណ្ឌ ដោយ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ និង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ព្រមទាំង​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​ចោរ​តែងតែ​ធ្វើ​សកម្មភាព លួច​កាច់​សោក​យក​ម៉ូតូ ក្នុងភូមិ​សាស្ត្រ ស្រុក​ថ្មពួក និង​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឈាន​ដល់​រក​ឃើញ​មុខសញ្ញា​ជនសង្ស័យ​ប្រុស​-​ស្រី​ចំនួន​៨​នាក់​។  ដែល​ជា​មុខសញ្ញា​ចោរលួច​កាច់​សោក​យក​ម៉ូតូ និង​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម នៅ​ឯ​ជាយ​ដែន​នៃ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​បញ្ជូន​ខ្លួន រួម​ទាំង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​២៧ មីនា ២០១៧ ហើយ​ដែរ​។

លោក​វរសេនីយ៍ទោ ខែ​ម សោភ័ណ នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​កាច់​សោក​ម៉ូតូ និង​ជួញដូរ​គ្រឿងញៀន​២​នាក់​ប្តី​ប្រពន្ធ ដែល​មានឈ្មោះ វ៉ា​ន់ ភាព ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ឡៅ មុំ មក​។ កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត​រហូត​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់​ជា​បន្តបន្ទាប់​ចំនួន​៨​នាក់ ពី​បទ​ជួញដូរ​គ្រឿងញៀន រួម​ទាំង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ជិត​៥​ពាន់​គ្រាប់ និង​អាវុធ​ខ្លី​១​ដើម តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង ទទួល​ផែន​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ឯក​ចាប សុ​ផា​ប្ញ​ទ្ធិ ក៏​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៨​នាក់​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​នេះ ឈ្មោះ ១- គី ផា ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ នៅ​ភូ​មិន​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ជា​ម្ចាស់ផ្ទះ ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​២៨៤២​គ្រាប់​,២-​ទេព ចិន្តា ភេទ​ស្រី អាយុ​៥០​ឆ្នាំ នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ,៣-​ឡា​ច  ច​ន ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ នៅ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ,៤-​ហឿ​ង ចាន់​ណា​ន ហៅ​មុំ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​,៥-​សេង រ៉េ​ត ភេទ​ស្រី អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ,៦-​ម៉ាង គុយ ហៅ ចាន់ វឿ​ង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត​,៧- លី ណុ​យ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ,៨- ជួន រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

ជាមួយនឹង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន សរុប​ទាំងអស់​ចំនួន ៤៨៤២​គ្រាប់ និង​អាវុធ​ខ្លី ម៉ាក K.59 មួយ​ដើម មុខសញ្ញា​ទាំងនេះ​អ្នកខ្លះ​ធ្លាប់​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ ខ្លះ​ទៀត​២​ឆ្នាំ​ក៏​មាន​។ លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ បាន​បញ្ជាក់​ផង​ដែរ​ថា ឆ្លង​តាម​ការ​ស៊ើបអង្កេត​របស់​សាមីខ្លួន ដែល​បាន​ឆ្លើយ​សារភាព ប្រទាក់​គ្នា​លើ​បញ្ហា​រកស៊ី​ថ្នាំ​ញៀន និង​ការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ជាក់ស្តែង​នោះ សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​ដែរ​៕