ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​មក​ទិញ​ម្ហូប​ឲ្យ​កូន​ដេកពេទ្យ ត្រូវ​រថយន្ត​បុក​ពីក្រោយ​អូស​ជាង​២០​ម៉ែត្រ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ បែកក្បាល បែក​មុខ និង​រលាត់​ដៃជើង​សន្លប់​ស្តូកស្តឹង បណ្តាល​មក​ពី​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របុក​ម៉ូតូ​ពីក្រោយ​អូស​ជាង​២០​ម៉ែត្រ

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ បែកក្បាល បែក​មុខ និង​រលាត់​ដៃជើង​សន្លប់​ស្តូកស្តឹង បណ្តាល​មក​ពី​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របុក​ម៉ូតូ​ពីក្រោយ​អូស​ជាង​២០​ម៉ែត្រ សន្លប់​នៅ​នឹង​កន្លែង​។ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង​។

យោង​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​បុរស់​ម្នាក់​ឈ្មោះ ពក យ៉េន អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គារ​ដី ឃុំ​តា​សួ​ស​ស្រុក​ស្វាយ​ជ្រំ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ អត់​ស្លាក​លេខ ដោយ​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត មក​លិច លើ​កំណាត់​ផ្លូវជាតិ​លេខ​១ លុះដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-6233 បើកបរ​ដោយ​បុរស​ចំណាស់​ម្នាក់​មិន​អត្តសញ្ញាណ​បើកបរ​ពី​ទិស​ខាងកើត ទៅ​លិច​ស្រប​ទិស​គ្នា មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​ជន​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង លាន់​សូរដូច​រន្ទះ​បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​ទៅ​លើ​ទ្រូង​ថ្នល់ រួច​អូស​ទាំង​ម៉ូតូ និង​មនុស្ស​ទៅ​មុខ​ជាង​២០​ម៉ែត្រ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បោក​ក្បាល​ទៅ​លើ​ថ្នល់​បែកក្បាល​បែក​ផ្ទៃមុខ​ធ្ងន់ធ្ងរ​និង​ដាច់​ស្មា​សងខាង រលាត់​ដៃជើង សន្លប់​នៅ​ក្នុង​ថ្លុកឈាម​។

ចំណែក​រថយន្ត​បាន​ជ្រុល​ធ្លាក់​ចូល​ក្នុង វាលស្រែ​ទៅ​បុក​នឹង​គុម្ពោត​ព្រៃ​ទើប​ទៅ​មុខ​លែង​រួច​។ ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ ប្រមាណ​១​នាទី ស្រាប់តែ​អ្នកបើកបរ​បើករថយន្ត​ថយក្រោយ​ត្រលប់​ក្បាល​មក​ទិស​ខាងកើត​វិញ​ទាំង​ខ្លួន​រង​របួស​ផង​ដែរ រួច​ក៏​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ ទុក​រថយន្ត​ចោល​នៅ​ជិត​កន្លែង​កើតហេតុ​។ រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​មក​កាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​រួច​អូស​រថយន្ត​បង្ក និង​ម៉ូតូ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កូនស្រី​របស់​គាត់​មាន​ជំងឺ​ជា​ទម្ងន់ ត្រូវ​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។

ហើយ​ប្តី​របស់​គាត់​គឺ​នៅ​ចាំផ្ទះ លុះ​មុន​ពេល​កើតហេតុ​គឺ​បាន​មក​សួរសុខទុក្ខ​កូនស្រី​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​រួច​បាន​ជិះ​ម៉ូតូ​ទៅ​ផ្សារ​វាល​យន្ត​ស្វាយ​រៀង ដើម្បី​ទិញ​ម្ហូប​ធ្វើ​យក​មក​ឲ្យ​ប្រពន្ធ និង​កូន​នៅ​មន្ទីរពេទ្យ​ក្រោយ​ពី​ទិញ​ម្ហូប​បាន​ហើយ​ក៏​យក​ម្ហូប​ទៅ​ផ្ទះ​ខណៈ​កំពុង​ជិះ​ម៉ូតូ​ក៏​ត្រូវ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របុក​ពីក្រោយ​តែ​ម្តង​។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ជន​បង្ក​មក​ទទួលខុសត្រូវ​តាម​ច្បាប់ ហើយ​បាន​បង្ហើប​ថា បាន​ស្គាល់​អត្តសញ្ញាណ​ហើយ​។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ​អ្នកបើកបរ​រថយន្ត​មាន​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ហើយ​សង្ស័យ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​៕