ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចសុីសGS300 ជ្រែពេញផ្លូវទៀតហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ស្ទាវ​ប្រុស-ស្រី​មួយ​ក្រុម បាន​បើក​ថ​យន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​GS៣០០​មួយ​គ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រែ​គេឯង​ពេញ​ផ្លូវ បាន​ជ្រុល​ទៅ​បុក​រះ​រថយន្ត​ឡង់​គ្រី​ស្ស័​រ និង​កូ​រ៉ូ​ឡា​ជា​បន្តបន្ទាប់​គ្នា​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ស្ទាវ​ប្រុស-ស្រី​មួយ​ក្រុម បាន​បើក​ថ​យន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​GS៣០០​មួយ​គ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រែ​គេឯង​ពេញ​ផ្លូវ បាន​ជ្រុល​ទៅ​បុក​រះ​រថយន្ត​ឡង់​គ្រី​ស្ស័​រ និង​កូ​រ៉ូ​ឡា​ជា​បន្តបន្ទាប់​គ្នា​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បង្ក​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ទេ​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៧ មីនា នៅ​តាម​បណ្តោយ​​ផ្លូវ​លេខ​៦៣(​ត្រសក់ផ្អែម​)​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស​GS៣០០​ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២AM-៤០៥៦​មួយ​គ្រឿង​បើកបរ​ដោយ​ក្មេង​ស្ទាវ​មួយ​ក្រុម មាន​ប្រុស មាន​ស្រី​ជា​ច្រើន​នាក់ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រែ​គេឯង​ពេញ​ផ្លូវ ។ លុះ​មក​ដល់​ចំណុច​ខាងលើ រថយន្ត​ឡិច​ស៊ី​ស​នោះ​ប្រុង​នឹង​បើក​ជែង​រថយន្ត​កូ​រ៉ូ​ឡា ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២AA-១១៥២​មួយ​គ្រឿង​ដែល​បើក​នៅ​ខាង​មុខ ។

ប្រភព​ដដែល បាន​ប្រាប់​បន្ត​ទៀត​ថា ស្រប​ពេល​នោះ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​មក​ពីមុខ ហើយ​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស​នោះ​បួង​ចង្កូត​គេច​តែ​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​ចំ​កង់​ក្រោយ​រថយន្ត​ក៉ូ​រ៉ូ​ឡា​មួយ​គ្រឿង​រួច​បន្ត​ទៅ​បុក​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​២Y-២២៦៦​មួយ​គ្រឿង​ទៀត​ដែល​នៅ​ខាង​មុខ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បង្ក​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​គ្រោះថ្នាក់​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ខ្សឹប​ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា ជា​រៀងរាល់ថ្ងៃ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​GS៣០០​ខាងលើ​នេះ តែង​បើកបរ​ដោយ​ក្រុម​ក្មេង​ស្ទាវ​ៗក្នុង​ល្បឿន​យ៉ាង​លឿន និង​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​ដល់​ពួក​គាត់​ដែល​មានផ្ទះ​សម្បែង​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​យ៉ាង​ខ្លាំង ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​និង​ជួយ​សម្រួល​ឱ្យ​ភាគី​រថយន្ត​ទាំង​២​គ្រឿង​ធ្វើការ​ដោះស្រាយ​គ្នា ដោយ​ភាគី​រថយន្ត​បង្ក​យល់ព្រម​ចេញថ្លៃ​ជួសជុល​ឱ្យ​រថយន្ត​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​៕