ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​ពួក​មហាអំណាច​ធ្វើ​ពហិការ​

7 ឆ្នាំ មុន

កៅអី​ចំនួន​៤០​គ្មាន​អ្នក​អង្គុយ នា​ថ្ងៃ​ទី​មួយ​នៃ​សន្និសីទ​ស្តី​ពី​ការ​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​នា​ថ្ងៃ​ទី​២៧ មីនា​នៅ​ទីស្នាក់ការ​អ​.​ស​.​ប ក្រុង​ញូ​វ​យ៉​ក ។
ប្រទេស​ចំនួន​១០០​ចាប់ផ្តើម

កៅអី​ចំនួន​៤០​គ្មាន​អ្នក​អង្គុយ នា​ថ្ងៃ​ទី​មួយ​នៃ​សន្និសីទ​ស្តី​ពី​ការ​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​នា​ថ្ងៃ​ទី​២៧ មីនា​នៅ​ទីស្នាក់ការ​អ​.​ស​.​ប ក្រុង​ញូ​វ​យ៉​ក ។

ប្រទេស​ចំនួន​១០០​ចាប់ផ្តើម​ពិភាក្សា​គ្នា​សំដៅលើ​ឯកសារ​មួយ​ដែល​មានការ​ចាប់បង្ខំ​។ តំណាង​ជាន់ខ្ពស់​អ​.​ស​.​ប ទទួល​បន្ទុក​កិច្ចការ​រំសាយ​គ្រឿង​សព្វាវុធ​លោក KIM WON SOON វាយតម្លៃ​ថា​វត្តមាន​នៃ​អាវុធ​នុយក្លេអ៊ែរ​ជា​ការ​គំរាមកំហែង​សំខាន់​មួយ​ប្រឆាំង​មនុស្សជាតិ ។ ភាព​ចាំបាច់​ឈាន​ឆ្ពោះទៅ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ក្លាយទៅជា​រឿង​បន្ទាន់​មួយ ។

បញ្ហា​ចម្បង​នោះ​ការ​ពិភាក្សា​ប្រព្រឹត្ត​ទៅដោយ​គ្មាន​ការ​ចូលរួម​របស់​មហាអំណាច​នុយក្លេអ៊ែរ​ស្ទើរ​ទាំងអស់ ។ សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប (​ចិន សហរដ្ឋអាមេរិក រុ​ស្ស៊ី បារាំង និង​អង់គ្លេស ) បដិសេធ​មិន​ចូលរួម​ក្នុង​សន្និសីទ​នោះ​ឡើយ ។

ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អ​.​ស​.​ប លោកស្រី NIKKI HALEY អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា សម្រាប់​គ្រួសារ​ខ្ញុំ​ពុំ​ចង់ឱ្យ​ពិភពលោក​មួយ​មាន​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។  ក៏​ប៉ុន្តែ​យើង​ត្រូវ​មាន​ភាព​ប្រាកដនិយម ព្រោះថា​តើ​មាន​នរណា​មួយ​ទៅ​ដែល​ជឿ​ថា កូរ៉េ​ខាងជើង​យល់ព្រម​ដល់​ការ​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ ? ចំណែក​សម​ភាគី​អង់គ្លេស លោក  MATTHEW RYCROFT រំលឹក​ថា ប្រទេស​របស់​លោក​គាំទ្រ​ទាំងស្រុង​ដើម្បី​ក្នុង​រយៈពេល​យូរ ពិភពលោក​មួយ​ឈាន​ដល់​គ្មាន​អាវុធ​នុយក្លេអ៊ែរ ។

អង់គ្លេស​មិន​ចូលរួម​ក្នុង​ការ​ចរចា​ស្តី​ពី​ការ​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ ព្រោះតែ​យើង​ពុំ​ជឿ​ថា​ការ​ចរចា​នោះ​នឹង​សម្រេច​បានការ​រីក​ចម្រើន​ពិតប្រាកដ​ក្នុង​ការ​រំសាយ​នុយក្លេអ៊ែរ​លើ​ពិភពលោក ។

ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អូតង់​គ្មាន​ប្រទេស​ណាមួយ​ចូលរួម​ក្នុង​សន្និសីទ​នោះ​ឡើយ​លើកលែងតែ​ហូ​ឡង់​មួយ ៕