ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ឈ្មោះ DEBBIE វាយប្រហារ​លើ​តំបន់ឆ្នេរ​សមុទ្រ​អូស្ត្រាលី

7 ឆ្នាំ មុន

ព្យុះសង្ឃរា​ឈ្មោះ DEBBIE បាន​បោកបក់​លើ​តំបន់ឆ្នេរ​សមុទ្រ​អូស្ត្រាលី​អម​ដោយ​ភ្លៀង​ធ្លាក់​និង​ខ្យល់​យ៉ាង​ខ្លាំង​បំផុត ។ មនុស្ស​ជា​ច្រើន​ពាន់​នាក់​ទទួលបញ្ជា​ឱ្យ​ជម្លៀស​ចេញពី​លំនៅ​ឋាន​ក្នុង​តំបន់

ព្យុះសង្ឃរា​ឈ្មោះ DEBBIE បាន​បោកបក់​លើ​តំបន់ឆ្នេរ​សមុទ្រ​អូស្ត្រាលី​អម​ដោយ​ភ្លៀង​ធ្លាក់​និង​ខ្យល់​យ៉ាង​ខ្លាំង​បំផុត ។ មនុស្ស​ជា​ច្រើន​ពាន់​នាក់​ទទួលបញ្ជា​ឱ្យ​ជម្លៀស​ចេញពី​លំនៅ​ឋាន​ក្នុង​តំបន់ QUEENSLAND ភាគ​ឦសាន​ប្រទេស ។

នៅ​ជិត​ទីក្រុង BOWEN គេ​កត់សម្គាល់​ឃើញ​ខ្យល់​បោកបក់​ក្នុង​ល្បឿន​ដល់​២៧០​គ​.​ម​ក្នុង​មួយ​ម៉ោង​ព្រមទាំង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ។ ព្យុះ​នោះ​ជា​ព្យុះសង្ឃរា​ប្រភេទ​ទី​៤​ក្នុង​ចំណោម​ព្យុះសង្ឃរា​ទាំង​៥​ប្រភេទ​រួច​អាជ្ញាធរ​ពុំ​បដិសេធ​ឡើយ​ដែល​ព្យុះ​នោះ​ពង្រឹងកម្លាំង​កាន់តែ​ខ្លាំង ពេល​បោកបក់​ដល់​ដែនដី ។ បណ្តាសារ​ព័ត៌មាន​អូស្ត្រាលី​រៀបរាប់​ពី​ការ​ដាច់​ភ្លើង ព្រមទាំង​ការ​ខូចខាត​សម្ភារ​តាំង​តែ​ពី​បណ្តា​ម៉ោង​ដំបូង​នៃ​ការ​មក​ដល់​របស់​ព្យុះ DEBBIE នា​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ។ វា​អាច​ជា​ព្យុះ​ខ្លាំង​បំផុត​នៅ​អូស្ត្រាលី​បន្ទាប់​ពី​ព្យុះ​ឈ្មោះ YASI ដែល​វាយប្រហារ​ប្រទេស​នោះ​កាលពី​៦​ឆ្នាំ​មុន ៕