ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ កឹម​ សុខា​ ៖ កត្តាបីធ្វេីអោយបក្សសង្គ្រោះជាតិ​ជម្នះឧបសគ្គ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ ប្រធានគណបក្សសង្រ្គោះជាតិ​ លោកកឹម សុខា ​បានអះអាងថា ​នៅក្នុងពិធីផ្សព្វផ្សាយគោលនយោបាយអាទិភាពរបស់គណបក្ស ​សម្រាប់ការបោះ​ឆ្នោត​

រាជធានីភ្នំពេញ៖​ ប្រធានគណបក្សសង្រ្គោះជាតិ​ លោកកឹម សុខា ​បានអះអាងថា ​នៅក្នុងពិធីផ្សព្វផ្សាយគោលនយោបាយអាទិភាពរបស់គណបក្ស ​សម្រាប់ការបោះ​ឆ្នោត​ឃុំ-សង្កាត់ ​នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៨ ​មីនាថា កត្ដា៣សំខាន់​ ដែលនាំឲ្យគណបក្សសង្គ្រោះជាតិអាចជម្នះរាល់ឧបសគ្គ ​និងអាចធ្វើដំណើរទៅមុខតាមផ្លូវត្រូវបានគឺ៖ ១.ស្គាល់ខ្លួនឯង​ ៖ កើតមកពីការរួបរួមគ្នាតាមឆន្ទៈប្រជាពលរដ្ឋខ្មែរ​ ទើបយើងទទួលបានជោគជ័យមួយជំហានធំកន្លងមក។​ ២.ជឿលើខ្លួនឯង៖​ ជឿលើគោលនយោបាយ គោលការណ៍ ​គោលជំហររបស់គណបក្សខ្លួន​ និងមេដឹកនាំខ្លួន ​ទើបយើងមានភាពរឹងមាំ​ មិនអាចបំបែកបំបាក់បាន។​ ៣.ជួយខ្លួនឯង៖ គឺជា​ការចូលរួម ការលះបង់ ការតស៊ូ តាមសម្បជញ្ញៈរបស់ខ្លួន​ គ្មានការបង្ខិតបង្ខំ ​ការទិញទឹកចិត្ត ​ដោយយើងតម្កល់ផលប្រយោជន៍ជាតិ​ និងប្រជាពលរដ្ឋខ្មែរធំ ជាងអ្វីៗទាំងអស់៕