ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​ទៅ​ហូប​បាយ​ផ្ទះ​ក្មួយ មក​វិញ​ឆេះ​ខ្ទេច

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​បាយ​គុយទាវ​កាហ្វេ​ត្រូវ​បាន​ឆ្លង​ចរន្ត​ភ្លើង បណ្តាល​ឱ្យ​ឆាបឆេះ​ចេញ​ជា​អណ្តាតភ្លើង​ឡើង​ខ្មៅ​ហ៊ុយ​ៗ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ទាន់​ពន្លត់​ទាន់​កុំ​អី​ឆេះ​ម៉ត់​សល់ តែ​គ្មាន

រាជធានី​ភ្នំពេញ ៖ ផ្ទះ​លក់​បាយ​គុយទាវ​កាហ្វេ​ត្រូវ​បាន​ឆ្លង​ចរន្ត​ភ្លើង បណ្តាល​ឱ្យ​ឆាបឆេះ​ចេញ​ជា​អណ្តាតភ្លើង​ឡើង​ខ្មៅ​ហ៊ុយ​ៗ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ទាន់​ពន្លត់​ទាន់​កុំ​អី​ឆេះ​ម៉ត់​សល់ តែ​គ្មាន​អ្នក​រង​របួស​ឡើយ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​កា​កាប សង្កាត់​កា​កាប  ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័​ត័​មាន​ពី​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ផ្ទះ​ខាងលើ​បាន​បិទទ្វារ​ចេញ​ទៅ​ហូប​បាយ​ផ្ទះ​ក្មួយ ដោយ​ភ្លេច​បិទ​ទូរទស្សន៍​ទុក​ចោល ចៃដន្យ​ពេល​នោះ​ដាច់​ប៉ុស្តិ៍​ក៏​ឮ​សម្លេង «​ឆ​» បន្ទាប់​មក​ប្រជាពលរដ្ឋ​រស់នៅ​ជិត​ក្បែរ​កន្លែង​កើត​នោះ​ឃើញ​ចេញ​ផ្សែងហុយ​ចេញពី​ក្នុងផ្ទះ​បាន​បង្កើត​ជា​អណ្តាតភ្លើង​រាលដាល​ឆ្លង​ឆេះ​ខ្សែ​ទូរទស្សន៍​គ្មាន​សល់ តែ​សំណាងល្អ​ប្រជាពលរដ្ឋ​ជួយ​បាញ់​ទឹក និង​យក​ញញួរ​វាយ​បំបែក​កញ្ចក់​ទំ​លុះ​ទ្វារ​ទាន់ កុំ​អី​រាលដាល​ឆាប​ឡើង​ទៅ​លើ​ឡៅតឿ។

ម្ចាស់ផ្ទះ​ឈ្មោះ ហ៑ល អ៊​ន ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ​លក់​បាយ​កាហ្វេ​គុយទាវ ស្នាក់​នៅ​ភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានកូន​ចំនួន​៤​នាក់ ស្រី​ម្នាក់ និង​ប្រុស​៣​នាក់ មានស្រុក​កំនើត​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

ផ្ទះ​ដែល​ឆ្លង​ចរន្ត​ដែល​ឆេះ​នោះ​មាន​ទទឹង​៥​ម៉ែត្រ និង​បណ្តោយ​១២​ម៉ែត្រ ក្នុង​មាន​រង​ការ​ខូចខាត​តុ កៅអី​លក់ ចាន កែវ បន្តិចបន្តួច ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​អន្តរាគមន៍​មក​បាញ់​ទឹក​ដែរ តែ​ត្រូវ​ប្រជាពលរដ្ឋ​ជិតខាង​ជួយ​ទាន់​ពេល នៅ​វេលា​ម៉ោង​៩​និង​៣៧​នាទី​យប់​ថ្ងៃ​ដដែល​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ដល់​ភ្លាម​ៗ ដោយ​មិន​ចាំ​រង់​រថយន្ត​មក​បាញ់​ឡើយ ៕