ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយ​ទូរស័ព្ទ​ជាមួយ​សង្សារ​ភ្លេចខ្លួន​ដេក ស្រាប់តែ​រថភ្លើង​ជិះ​មក​យ៉ាង​លឿន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​និយាយ​ទូរស័ព្ទ​ជាមួយ​សង្សារ​ដេក​លក់​មួយភាំង​នៅ​លើ​ចិញ្ចើម​ផ្លូវ​រថភ្លើង ហើយ​ត្រូវ​រទេះភ្លើង​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​និយាយ​ទូរស័ព្ទ​ជាមួយ​សង្សារ​ដេក​លក់​មួយភាំង​នៅ​លើ​ចិញ្ចើម​ផ្លូវ​រថភ្លើង ហើយ​ត្រូវ​រទេះភ្លើង​កិន​ស្លាប់​យ៉ាង​អាណោច​អាធ័ម​។  ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ មឿ​ន ឈុ​ន អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ និង​បញ្ចូល​បទ​ភ្លេង ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ខ្នារ ឃុំ​និទាន ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​អង្គុយ​បញ្ចូល​បទ​ភ្លេង​ដូច​សព្វដង ។ លុះ​ក្រោយមក​ជន​រង​គ្រោះ​ទៅ​ផឹក​ស្រា​ជាមួយ​មិត្តភក្ដិ រួច​ក៏​ទូរស័ព្ទ​និយាយ​លេង​ជាមួយនឹង​សង្សារ សង្ស័យ​តែ​ដេក​លក់​មួយភាំង​នូវ​លើ​ចិញ្ចើម​ផ្លូវ​រថភ្លើង ក៏​ត្រូវ​រទេះភ្លើង​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

បន្ទាប់​មក​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ដើរមក​ឃើញ ទើប​រាយការណ៍​ប្រាប់​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ ដោយ​សាច់ញាតិ​បងប្អូន​ជន​រង​គ្រោះ​ពុំ​បាន​ប្ដឹងប្តល់​ទេ គ្រាន់តែ​សុំ​យក​សព​ទៅ​ធ្វើបុណ្យ ទើប​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ប្រគល់​ទៅ​ក្រុម​គ្រួសារ​នៃ​សព​។

បច្ចុប្បន្ន​នេះ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​នៃ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕