ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ល្បី​កក្រើក​ពិភពលោក កម្ពុជា​លេង​បាល់​ទះ​ជាប់ដៃ ពេល​នេះ​សហព័ន្ធ​បាល់ទះ​សិក្សា​ធ្វើ​ច្បាប់​ហាម​លេង​បែប​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​ថ្ងៃ​ប្រកាស​បើក​សម្ពោធ​កម្មវិធី​Slamball(៤​ទល់នឹង​៤)​បាល់ទះ​ពាក់កណ្ដាល​អាជីព​ថា លោក​កំពុង​សិក្សា​រក​វិធី​ណា​ដើម្បី​ដាក់​ពិន័យ​ដល់​ការ​លេង​បាល់ទះ​ជាប់ដៃ​លក្ខណៈ​ក្រៅផ្លូវការ ដែល​ជា​ទម្លាប់អាក្រក់​មើល​និង​គួរ​ចៀសវាង ។ ទន្ទឹម​គ្នា​នោះ​ក៏​មាន​សំណួរ​ជា​ច្រើន​បាន​លើក​មក​សួរ​ថា តើ​ទៅ​រួច​ទេ ប្រសិនបើ​ច្បាប់​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ?

លោក​អគ្គលេខាធិការ​ខាងលើ​បាន​និយាយ​ថា ឥឡូវនេះ​លោក​កំពុង​តែ​សិក្សា​មើល​ថា ធ្វើ​ម៉េច​ទើប​អាច​រៀបចំ​ច្បាប់​ដើម្បី​ដាក់​ពិន័យ​កីឡាករ​ដែល​លេង​ជាប់ដៃ​បាន ព្រោះថា កន្លង​មក​លោក​ដឹកនាំ​កីឡាករ​ចេញ​ទៅ​ប្រកួត​ស្រុក​គេ លោក​ខ្មាស​គេ​ណាស់ ពេល​គេ​សួរ​ថា អា​លេង​ជាប់ដៃ​ហ្នឹង​នៅ​ប្រទេស​ណា ? និយាយ​ទៅ​លោក​ខ្មាស​គេ​ហ្មង​។ លោក​គិត​ថា យើង​លេង​ជាប់ដៃ​លេង​ទៅ​តែ​សុំ​ចិត្ត​កុំ Live នៅ​លើ​បណ្ដាញ​សង្គម ឬ​ថត​បង្ហោះ​អី ព្រោះ​អី​ប្រទេស​គេ​នោះ​គេ​មិនដឹង​ថា យើង​លេងសើច​ទេ ជួនកាល​គេ​អាច​គិត​ថា វា​ជា​ទម្លាប់​របស់​យើង​ផង​មិនដឹង​។

ចំពោះ​ចំណុច​នេះ​មិន​ត្រឹមតែ​មាន​មហាជន​ធ្លាប់​បាន​សំណូមពរ​ទេ សូ​ម្បី​ថ្នាក់ដឹកនាំ​កីឡាបាល់ទះ មាន​ទាំង​គ្រូបង្វឹក និង​កីឡាករ​ជម្រើសជាតិ​បាល់ទះ​ក៏​ធ្លាប់​បាន​លើក​ឡើង ដោយ​សំណូមពរ​ហើយ សំណូមពរ​ទៀត ព្រោះ​អី​ការ​លេង​ជាប់ដៃ​បែប​នេះ វា​បាន​ជះ​ឥទ្ធិពល​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ យក​ជា​គំរូ​តាម ។ ជាក់ស្ដែង​វិស័យ​បាល់ទះ​កំពុង​តែ​មានការ​ចាប់អារម្មណ៍ ពិសេស​មិន​ថា​បណ្ដា​ទី​ជនបទ ឬ​ទីក្រុង​ឡើយ តែងតែ​មានការ​ផុសផុល​ពេញ​និយម​ចូលរួម​ទស្សនា​ពេញ​ៗ​តារាង ហើយ​នៅ​ពេល​ផុស ឬ​ថត​ផ្សាយ​ចេញ​ទៅ ក៏​មាន​អ្នក​មើល​រាប់​ពាន់ ឬ​ចូល​ខ្ទង់​ម៉ឺន​នាក់​ក៏​មាន​ដែរ ហើយ​ក្នុង​ចំណោម​នោះ​ក៏​អាច​មាន​ក្មេង​ៗ ឬ​ជនបរទេស​មើល​ដែរ​។

គួរ​រំលឹក​ថា ការ​ប្រកួត​បាល់ទះ Slamball (៤​ទល់​នឹង​៤) នឹង​ចាប់ផ្ដើម​ដំណើរការ​ប្រកួត​នៅ
ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាង​មុខ​នេះ​តទៅ​ហើយ ដោយ​មាន​ក្រុម​ខ្លាំង​ៗ ចំនួន ៨ ចូលរួម​។
ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​មិន​មាន​ឲ្យ​លេង​ជាប់ដៃ​ដែរ ពោល​គឺ​លេង​ដូច​ការ​ប្រកួត​ស្តង់ដារ​យ៉ាង​ដូច្នេះ​ដែរ គ្រាន់តែ​ប្រកួត​លក្ខណៈ ៤ ទល់ ៤ ឬ គេ​ហៅ​ថា ៤ ស្មើ ដែល​ក្នុង​នោះ​មាន​សុទ្ធតែ​កីឡាករ​ល្បី​ៗ​ចូលរួម​មាន ឌូ​ក , យុន , រាជ​, ម៉ា​ប់ឆ្វេង ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ