ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​មួយ​គ្រឿង​បុក​រះ​ម៉ូតូ បណ្ដាល​ឲ្យ​ស្លា.ប់ និង​របួស​ប្រមាណ​១០​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​សេចក្ដីរាយការណ៍​នៅ​មុន​នេះ​បន្តិច​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ប្រមាណ​ជា​១០​នាក់ បាន​ស្លា.ប់

រាជធានី​ភ្នំពេញ ៖ មាន​សេចក្ដីរាយការណ៍​នៅ​មុន​នេះ​បន្តិច​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ប្រមាណ​ជា​១០​នាក់ បាន​ស្លាប់ និង​របួស​នៅ​កន្លែង​កើតហេតុ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេ​បាក់ ខណ្ឌចំការមន​(​ខាង​មុខ គ្រឹ​ស្ថាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ស្ថាបនា​)​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ហេតុការណ៍​គ្រោះថ្នាក់​នេះ បណ្ដាល​មក​ពី​រថយន្ដ​ឆ្លាម បាន​ធ្វើការ​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដែល​កំពុង​ធ្វើ​ដំណើរ បណ្ដាល​ឲ្យ​ស្លាប់​៣​នាក់ (​ស្រី​២​នាក់ ប្រុស​ម្នាក់​) និង​រង​របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់​ទៀត​។ ចំណែកឯ​ជន​បង្ក​ដែល​ជា​អ្នកបើកបររថយន្តឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2M-2245 ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ នាំ​គ្នា​ព្រួត​វាយ​នៅសល់តែដង្ហើមចង្រិតប៉ុណ្ណោះ ហើយបច្ចុប្បន្នសមត្ថកិច្ចបានរំដោះជនបង្ក មករក្សាទុកនៅនគរបាលអធិការខណ្ឌ​ ចំការមន។ ព័ត៌មាន​បន្ថែម​យើងខ្ញុំ​នឹង​ជម្រាប​ជូន​បន្ត​៕