ក្រោយបេសកកម្មប្រតិបត្តិការដំបូងរបស់នាវាផ្ទុកយន្តហោះរុស្ស៊ីឈ្មោះ AMIRAL KOUZNETSOV ប្រទេសរុស្សស៊ីចោទសួរខ្លួនឯងយ៉ាងសកម្មលើភាពចាំបាច់នៃការកសាងនាវាផ្ទុកយន្តហោះថ្មីៗ ។
នេះជាភារកិច្ចដ៏ធំមួយដែលការធ្វើឱ្យសម្រេចនូវភារកិច្ចនោះនឹងត្រូវការចំណាយថវិកាយ៉ាងច្រើននិងការសើរើឡើងវិញបណ្តាផែនការពង្រីកកងនាវាចម្បាំងរុស្ស៊ី ។
លោកវ្ល៉ាឌីមៀរ ហ្គូតឺណេវ ប្រធានគណៈកម្មការអភិវឌ្ឍន៍ឧស្សាហកម្មគ្រឿងសព្វាវុធនៃសភា DOUMA រុស្ស៊ីជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលទាមទារឱ្យកសាងនាវាផ្ទុកយន្តហោះថ្មីៗសម្រាប់កងម៉ារីនរុស្ស៊ី ។ លោកយល់ឃើញថារុស្ស៊ីត្រូវតែកសាងនាវាផ្ទុកយន្តហោះមួយឬ២គ្រឿងទៀតរយៈពេល១០ទៅ១២ឆ្នាំខាងមុខ រួចលើកហេតុផលពីបណ្តាបេសកកម្មរបស់កងនាវាចម្បាំងរុស្ស៊ី ។
គម្រោងនាវាចរណ៍ដែលអនុម័តកាលពីខែកក្កដា ឆ្នាំ២០១៥ សម្រាប់រយៈពេល៥ឆ្នាំកំណត់ជាពិសេសពីភាពចាំបាច់បង្កើនវត្តមានកងម៉ារីនរុស្ស៊ី នៅតំបន់អាក់ទិក ។ លើសពីនោះទៀតរដ្ឋត្រូវពង្រឹងកងនាវាចរណ៍ខាងជើងហើយជួយទ្រទ្រង់ដល់ការពង្រីកការកសាងនាវា។ ការលេចចេញនៃនាវាផ្ទុកយន្តហោះថ្មីៗក្នុងកងម៉ារីននឹងជួយពង្រឹងយ៉ាងខ្លាំងដល់វត្តមានរបស់រុស្ស៊ីក្នុងមហាសមុទ្រពិភពកលោក ។ ផ្ទុយទៅវិញការសម្រេចចិត្តជម្រុញការកសាងបណ្តានាវាបែបនេះនឹងនាំឱ្យមានការសើរើឡើងវិញនៃបណ្តាផែនការពង្រីកកងនាវាចរណ៍រុស្ស៊ី ។ បណ្តានាវាផ្ទុកយន្តហោះនឹងត្រូវការ ជាពិសេសបណ្តាយន្តហោះប្រដេញនិងឧទ្ធម្ភាគចក្រថ្មីសម្រាប់នាវាទាំងនោះ ចំណែកកងទ័ពជើងទឹករុស្ស៊ីត្រូវបណ្តុះបណ្តាលនាវិកនិងនាយទាហានជិត២០០០នាក់សម្រាប់បម្រើការជាពិសេសលើបណ្តានាវាផ្ទុកយន្តហោះ ។ បញ្ហាហិរញ្ញវត្ថុជាកត្តាសំខាន់ពិសេសពេលមានការកាត់បន្ថយថវិកាយោធារុស្ស៊ី ។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោកឌីមីទ្រីរ៉ូហ្គូហ្សុីន ដែលត្រួតពិនិត្យលើកិច្ចការការពាររបស់រុស្ស៊ីមានជំនឿថា បណ្តាសហគ្រាសរុស្ស៊ីពិតជាអាចកសាងនាវាផ្ទុកយន្តហោះមួយទោះបីពុំមានបទពិសោធន៍និងហេដ្ឋារចនាសម្ព័ន្ធសមស្របក្តី។ យោងតាមឧបនាយករដ្ឋមន្ត្រីរូបនោះថារុស្ស៊ីរៀបចំខ្លួនរួចហើយសម្រាប់គម្រោងកសាងនាវាផ្ទុកយន្តហោះនិងម៉ាកែតបច្ចេកទេស ៕
ចែករំលែកព័តមាននេះ