ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​យ៉ាង​ខ្លាំង​មួយ​វាយប្រហារ​លើ​អូស្ត្រាលី

9 ឆ្នាំ មុន

ពលរដ្ឋ​អូស្ត្រាលី​ជា​ច្រើន​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពីផ្ទះ​សម្បែង​កាលពី​ថ្ងៃ​ទី​២៧ មីនា ពេល​ព្យុះ​យ៉ាង​ខ្លាំង​មួយ​កំពុង​បោកបក់​មក​ជិត​ដល់​បណ្តា​ទីក្រុង​ជាប់​ឆ្នេរសមុទ្រ​នៃ​រដ្ឋ QUEENSLAND ជាមួយ​

ពលរដ្ឋ​អូស្ត្រាលី​ជា​ច្រើន​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពីផ្ទះ​សម្បែង​កាលពី​ថ្ងៃ​ទី​២៧ មីនា ពេល​ព្យុះ​យ៉ាង​ខ្លាំង​មួយ​កំពុង​បោកបក់​មក​ជិត​ដល់​បណ្តា​ទីក្រុង​ជាប់​ឆ្នេរសមុទ្រ​នៃ​រដ្ឋ QUEENSLAND ជាមួយ​កម្លាំង​ខ្យល់​ដែល​អាច​ដល់​៣០០​គ​.​ម​ក្នុង​១​ម៉ោង ។

យោង​តាម​ការ​ព្យាករណ៍​របស់​ទីភ្នាក់ងារ​ឧតុនិយម​អូស្ត្រាលី​ថា ព្យុះ​ឈ្មោះ DEBBIE ត្រូវ​ពង្រឹងកម្លាំង ហើយ​វា​អាច​ជា​ព្យុះ​ប្រភេទ​ទី​៤​ក្នុង​ចំណោម​ព្យុះសង្ឃរា​ទាំង​៥​ប្រភេទ​មុន​ពេល​បោកបក់​មក​ដល់​ដែនដី​នៃ​រដ្ឋ​ភាគ​ឦសាន​អូស្ត្រាលី​នោះ​នា​ថ្ងៃ​ទី​២៨ មីនា ។

លោកស្រី​ANNASTACIA PALASZCZUK នាយក​រដ្ឋមន្ត្រី QUEENSLAND ថ្លែង​ថា នោះ​ជា​ព្យុះ​យ៉ាង​ខ្លាំង​បំផុត​វាយប្រហារ​លើ​ប្រទេស​អូស្ត្រាលី​ក្រោយ​ពី​ព្យុះសង្ឃរា​ឈ្មោះ YASI កាលពី​ឆ្នាំ​២០១១ ។ ព្យុះ​នោះ​នឹង​មាន​ខ្យល់​បោកបក់​គួរ​ឱ្យ​ខ្លាច​បំផុត ។ កំពង់​ផែ​នានា​ត្រូវ​បិទ​រួច​ជើងហោះហើរ​នានា​របស់​យន្តហោះ​ត្រូវ​លុប​ចោល​។ ពួក​អ្នក​ឯកទេស​​ព្យាករណ៍​ថា​ព្យុះ​នោះ​អាច​បំផ្លាញ​ចំការ​ចេក ព្រមទាំង​បង្ក​ឱ្យ​ខូចខាត​ផលដំណាំ​យ៉ាងច្រើន ៕