ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​ខេត្ត​យុន​ណា​ន់​ចិន​ខូចខាត​ផ្ទះ​មួយ​ចំនួន

9 ឆ្នាំ មុន

យោង​តាម​ស៊ី​ន​ហួ​ថា ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៥,១​រី​ស្ទ័​រ កើត​មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា វេលា​ម៉ោង​៧​និង​៥៥​នាទី​ម៉ោង​នៅ​ក្រុង​ប៉េ​កាំ​ង​នៅ​ស្រុក​យ៉ាង​ប៊ី ខេត្ត​យុន​ណា​ន់ ភាគ​និរតី​ចិន ។ សម្រាប់​ពេល​នេះ

យោង​តាម​ស៊ី​ន​ហួ​ថា ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៥,១​រី​ស្ទ័​រ កើត​មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា វេលា​ម៉ោង​៧​និង​៥៥​នាទី​ម៉ោង​នៅ​ក្រុង​ប៉េ​កាំ​ង​នៅ​ស្រុក​យ៉ាង​ប៊ី ខេត្ត​យុន​ណា​ន់ ភាគ​និរតី​ចិន ។ សម្រាប់​ពេល​នេះ​ពុំ​ទាន់​មាន​សេចក្តីរាយការណ៍​ពី​ការ​បាត់បង់​ជីវិត​មនុស្ស​នៅឡើយ​។

ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​នោះ​ស្ថិត​ក្នុង​ជម្រៅ​១២​គ​.​ម ស្ថិត​នៅ​ត្រង់​ចំណុច​២៥,៨៩​អង្សា​រយៈទទឹង​ខាងជើង​និង​៩៩,៨​អង្សា​រយៈបណ្តោយ​ខាងកើត ។ យោង​តាម​មជ្ឈមណ្ឌល​បណ្តាញ​រញ្ជួយ​ដី​ចិន CRSC ថា​មានការ​ញ័រ​រញ្ជួយ​៤​លើក​មាន​កម្លាំង​ពី​៣​ទៅ​៣,៧​រី​ស្ទ័​រ​កើត​មាន​ក្នុង​តំបន់​នោះ​មុន​និង​ក្រោយ​ការ​រញ្ជួយ​ដី​កម្លាំង​៥,១​រី​ស្ទ័​រ ។

លោក WANG CAIXUN អ្នក​ទទួលខុសត្រូវ​ខាង​ព័ត៌មាន​ស្រុក​យ៉ាង​ប៊ី ថ្លែង​ថា ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​ស្ថិត​នៅ​ភូមិ AJIA និង​ភូមិ PUPING ដែល​នៅ​ទីនោះ​ផ្ទះ​មួយ​ចំនួន​រង​ការ​ខូចខាត ។ បណ្តា​អ្នក​ពន្លត់ភ្លើង​និង​ក្រុម​សង្គ្រោះ​បាន​លើកគ្នា​ទៅ​កាន់​ភូមិ​ទាំងនោះ ៕