ខេត្តបន្ទាយមានជ័យ ៖ ប្រធានគណបក្សសង្គ្រោះជាតិបានបានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រខាងមុខនេះ មានការចាប់អារម្មណ៍យ៉ាងខ្លំាងដោយសារកម្លាំងអ្នកគំាទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិប្រកៀកប្រកិតគ្នា។
នៅក្នុងពីធីផ្សព្វផ្សាយគោលនយោយគណបក្សនៅខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃ២៧ មីនា២០១៧នេះ លោក កឹម សុខា បានបញ្ជាក់ថា“កម្ពុជា គឺជារបស់ខ្មែរយើងទាំងអស់គ្នា” ហើយថា គូប្រកួតពិតប្រាកដមួយគូ ដែលមានកម្លាំងប្រកៀកប្រកិតគ្នាគឺ គណបក្សសង្គ្រោះជាតិ(CNRP) និងគណបក្សប្រជាជនកម្ពុជា(CPP)។
បើតាមលោក កឹម សុខា ដែលបញ្ជាក់បន្ថែមនៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងទៀតថា ការប្រកួតប្រជែងគ្នានេះ ទោះបីជាគណបក្សណាចាញ់ ឬ ឈ្នះក៏ដោយ ក៏យើងនៅតែជាខ្មែរ ។ ទឹកដីកម្ពុជានេះ ជារបស់យើងទាំងអស់គ្នា។ ដូច្នេះ យើងត្រូវធ្វើអ្វីៗ ដើម្បីសេចក្ដីសុខចម្រើន សម្រាប់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា។
មិនទាន់មានប្រតិកម្មភ្លាមៗនៅឡើយទេ ពីអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ៕
ចែករំលែកព័តមាននេះ