ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​នៅ​រុ​ស្ស៊ី​ចាប់ខ្លួន​មេដឹកនាំ​ប្រឆាំង​និង​មនុស្ស​ច្រើន​នាក់

9 ឆ្នាំ មុន

បាតុកម្ម​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ប្រមូលផ្តុំ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​កើត​មាន​កាលពី​ថ្ងៃ​ទី​២៦ មីនា តាម​ការ​អំពាវនាវ​របស់​មេដឹកនាំ​ប្រឆាំង​នឹង​វិមាន​ក្រឹម​ឡាំង​លោក​អា​ឡិច​សី​ណា​វ៉ា​នី ។ មេដឹកនាំ​ប្រឆាំង​រូប​នេះ

បាតុកម្ម​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ប្រមូលផ្តុំ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​កើត​មាន​កាលពី​ថ្ងៃ​ទី​២៦ មីនា តាម​ការ​អំពាវនាវ​របស់​មេដឹកនាំ​ប្រឆាំង​នឹង​វិមាន​ក្រឹម​ឡាំង​លោក​អា​ឡិច​សី​ណា​វ៉ា​នី ។ មេដឹកនាំ​ប្រឆាំង​រូប​នេះ​ព្រមទាំង​បាតុករ​ច្រើន​រយ​នាក់​ត្រូវ​ចាប់ខ្លួន ។

ក្រោយ​ការ​ប្រមូលផ្តុំ​មនុស្ស​នេះ​ដែល​ជា​ការ​ប្រមូលផ្តុំ​មនុស្ស​យ៉ាងច្រើន​ប្រឆាំង​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ពុំ​ធ្លាប់​មាន​ចាប់តាំងពី​លោក​វិល​មក​កាន់​អំណាច​វិញ​កាលពី​ឆ្នាំ​២០១២​មក មេដឹកនាំ​ប្រឆាំង​រុ​ស្ស៊ី​លោក​អា​ឡិច​សី​ណា​វ៉ា​នី និង​អ្នកគាំទ្រ​លោក​ជា​ច្រើន​រយ​នាក់​ត្រូវ​ចាប់ខ្លួន​នា​ថ្ងៃ​ទី​២៦ មីនា នៅ​រុ​ស្ស៊ី​ក្នុង​បាតុកម្ម​ប្រឆាំង​អំពើ​ពុក​រលួយ ។ នៅ​ក្រុង​មូ​ស្គូ ដែល​មនុស្ស​ច្រើន​ពាន់​នាក់​ដើរ​ហែ​ក្បួន​តាម​មហាវិថី​សំខាន់​ៗ​នា​កណ្តាល​ក្រុង ទោះបី​មានការ​ហាមឃាត់​របស់​អាជ្ញាធរ​មនុស្ស​យ៉ាងតិច​៩៣៣​នាក់​ត្រូវ​ចាប់ខ្លួន ។ នេះ​បើ​តាម​អង្គការ OVD-INFO ។ ចំណែក​ប៉ូលិស​រៀប​បរាប់​ពី​ការ​ចាប់ខ្លួន​មនុស្ស​ប្រមាណ​ជា​៥០០​នាក់ ហើយ​លោក​ណា​វា​៉​នី​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​គ្រាន់តែ​ចេញពី​មេត្រូ​ភ្លាម ។

លោក​អា​ឡិច​សី​ណា​វ៉ា​នី ដែល​ចង់​ប្រជែង​ជាមួយ​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ដើមឆ្នាំ​២០១៨​ត្រូវ​ជាប់​ឃុំ​មួយ​យប់​មុន​ពេល​បង្ហាញខ្លួន​ចំពោះ​មុខ​ចៅក្រម​មួយ​រូប​នា​ថ្ងៃ​ទី​២៧ មីនា ។ មេដឹកនាំ​ប្រឆាំង​រូប​នោះ​អំពាវនាវ​ឱ្យ​មានការ​ប្រមូលផ្តុំ​មនុស្ស​ធ្វើ​បាតុកម្ម​ក្រោយ​ចេញផ្សាយ​របាយការណ៍​មួយ​ដែល​ចោទប្រកាន់​នាយក​រដ្ឋមន្ត្រី​លោក​ឌី​មី​ទ្រី ម៉េ​ដ​វេ​ដេ​វ​ថា​ជា​ប្រមុខ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​មួយ​។ ការ​ស៊ើបអង្កេត​មួយ​លើ​រឿង​នេះ​ក្រោម​រូបភាព​ជា​ខ្សែ​វី​ដេ​អូ​មួយ​មាន​អ្នក​ទស្សនា​១១​លាន​ដង​តាម​YOUTUBE  តែ​ពុំ​មាន​ប្រតិកម្ម​ណាមួយ​របស់​អាជ្ញាធរ​ឡើយ ៕