ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្ទុះ​មួយ​នៅ LIVERPOOL របួស​33​នាក់

9 ឆ្នាំ មុន

ប៉ូលិស​អង់គ្លេស​អះអាង​កាលពី​ថ្ងៃ​ទី​២៦ មីនា​ថា​មនុស្ស​៣៣​នាក់​រង​របួស​ក្នុង​នោះ​២​នាក់​របួសធ្ងន់​ដោយសារ​ការ​ផ្ទុះ​មួយ​ដែល​បំផ្លាញ​អគារ​មួយ​ចំនួន​កាលពី​យប់​ថ្ងៃ​ទី​២៥ មីនា នៅ​ទីក្រុង LIVERPOOL ភាគ​ពាយ័ព្យ​អង់គ្លេស ។

ភ្នាក់ងារ​ពន្លត់ភ្លើង​និង​ជួយ​សង្គ្រោះ​ប្រកា​សថាបាន​ទទួល​សេចក្តីរាយការណ៍​ពី​ការ​ផ្ទុះ​នេះ​នា​វេលា​ម៉ោង​២១​ថ្ងៃ​ទី​២៥ មីនា ដែល​ការ​ផ្ទុះ​នោះ​ប្រហែលជា​ទាក់ទិន​នឹង​ការ​ធ្លាយ​ឧស្ម័ន​ក្នុង​សង្កាត់ NEW FERRY នៅ​ជាប់​ទន្លេ MERSEY ។ ការ​ផ្ទុះ​បាន​បំផ្លាញ​ស្ទូ​ឌី​យ៉ូ​រាំ​ធំ​មួយ​និង​អគារ​ជា​ច្រើន ។ ការ​ផ្ទុះ​នេះ​លាន់ឮ​ក្នុង​រង្វង់​ជាង​១០​គីឡូម៉ែត្រ ។ យោង​តាម​លោក DAN STEPHENS ប្រមុខ​ក្រុម​អ្នក​ពន្លត់ភ្លើង​ថា ការ​ខូចខាត​ពិតជា​ធំធេង ។ ចំណែក​ប្រធាន​សង្កាត់​នោះ​អះអាង​ប្រាប់​សារព័ត៌មាន​ថា ការ​ផ្ទុះ​យ៉ាង​ខ្លាំង​មាន​លក្ខណៈ​ដូច​ការ​រញ្ជួយ​ដី​មួយ​ដូច្នោះ​ដែរ​។ បណ្តា​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ក្រោយ​ការ​ផ្ទុះ​តំបន់​នោះ​ត្រូវ​រាំង​ខ្ទប់​ដោយសារ​ហេតុផល​សន្តិសុខ​រួច​ផ្ទះ​មួយ​ចំនួន​ក៏​ជម្លៀស​មនុស្ស​ចេញ​ដែរ ៕