ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​លេខ​មិន​ចូល រអិល​ធ្លាក់​ចូល​ជ្រោះ

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​ស្លា.ប់ និង​៥​នាក់​ទៀត រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ចំណុះ​៥​តោន​មួយ​គ្រឿង ដាក់​លេខ​មិន​ចូល​រអិល​ថយក្រោយ​ធ្លាក់​ចូល​ជ្រោះ ខណៈ​

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​ស្លាប់ និង​៥​នាក់​ទៀត រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ចំណុះ​៥​តោន​មួយ​គ្រឿង ដាក់​លេខ​មិន​ចូល​រអិល​ថយក្រោយ​ធ្លាក់​ចូល​ជ្រោះ ខណៈ​កំពុង​ដឹក​សម្ភារៈ​តុ​ការ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ជ្រោះ​មួយ​កន្លែង​ក្នុងស្រុក​អូ​រាំង ខេត្តមណ្ឌលគិរី​។

លោក ប៊ូ ប៊ុ​ន​ឈា​ត អធិការ​ស្រុក​អូ​រាំង បាន​ប្រាប់​នៅ​រសៀល​នេះ​ថា រថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ចំណុះ​៥​តោន ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-2886  ដឹក​សម្ភារៈ​តុ​ការ និង​មនុស្ស​ចំនួន​១២​នាក់ ហើយ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ដាក់​លេខ​អត់​ចូល ក៏​រអិល​ថយក្រោយ​ក្រឡាប់​ធ្លាក់​ជ្រោះ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ និង​មនុស្ស​៥​នាក់​ទៀត​រង​របួសធ្ងន់​។

អ្នក​រង​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ចំណែក​ជន​រង​គ្រោះ​រហូត​ស្លាប់​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។