កងទ័ពកូរ៉េខាងជើងគំរាមធ្វើការវាយប្រហារបង្ការ
យោងតាម YONHAP ថា កងទ័ពកូរ៉េខាងជើងកាលពីថ្ងៃទី២៦ មីនា បានគំរាមធ្វើការវាយប្រហារបង្ការនានាជាការឆ្លើ្យតបទៅនឹងសមយុទ្ធយោធាកូរ៉េខាងត្បូង-អាមេរិកនាពេលថ្មីៗនេះដែលសំដៅ
យោងតាម YONHAP ថា កងទ័ពកូរ៉េខាងជើងកាលពីថ្ងៃទី២៦ មីនា បានគំរាមធ្វើការវាយប្រហារបង្ការនានាជាការឆ្លើ្យតបទៅនឹងសមយុទ្ធយោធាកូរ៉េខាងត្បូង-អាមេរិកនាពេលថ្មីៗនេះដែលសំដៅ
យោងតាម YONHAP ថា កងទ័ពកូរ៉េខាងជើងកាលពីថ្ងៃទី២៦ មីនា បានគំរាមធ្វើការវាយប្រហារបង្ការនានាជាការឆ្លើ្យតបទៅនឹងសមយុទ្ធយោធាកូរ៉េខាងត្បូង-អាមេរិកនាពេលថ្មីៗនេះដែលសំដៅកម្ទេចរដ្ឋាភិបាលកូរ៉េខាងជើងក្នុងករណីមានជម្លោះ ។
កងទ័ពកូរ៉េខាងជើងបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដែលនិយាយថាខ្លួនត្រៀមប្រឆាំងរាល់ការប៉ុនប៉ងវាយប្រហារតម្រង់លើមេដឹកនាំលោកគីមជុងអ៊ុន ។ យើងនឹងកម្ទេចពុំត្រាប្រណីរាល់ការប៉ុនប៉ងរបស់សត្រូវជាមួយបណ្តាប្រតិបត្តិការពិសេសបង្ការខ្លួនព្រមទាំងការវាយប្រហារបង្ការនានារបស់យើងផ្ទាល់ ។
ក្នុងសេចក្តីថ្លែងការណ៍នោះអ្នកនាំពាក្យអគ្គលេខាធិការដ្ឋានកងទ័ពកូរ៉េខាងជើងបន្តថា ការវាយប្រហាររបស់កូរ៉េខាងជើងអាចមានដោយគ្មានការព្រមានប្រាប់មុនហើយអាចកើតមានគ្រប់ពេលបើដរាបណាកងកម្លាំងប្រតិបត្តិការពិសេសរបស់អាមេរិកស្ថិតនៅលើដែនដីកូរ៉េខាងត្បូង ។ ប្រហែលជាគេចង់និយាយសំដៅលើកងកម្លាំងពិសេសអាមេរិក NAVY SEAL TEAM 6 កងកម្លាំង RANGERS និងកងDELTA FORCE ព្រមទាំងកង GREEN BERETS ដែលចូលរួមក្នុងសមយុទ្ធ FOAL EAGLE និង KEY RESOLVE នាខែនេះនៅកូរ៉េខាងត្បូង ។
ជាការឆ្លើយតបវិញចំពោះការគំរាមកំហែងថ្មីនេះរបស់ក្រុងព្យុងយ៉ាងគណៈកម្មាធិការប្រមុខនាយសេនាធិការកងទ័ពកូរ៉េខាងត្បូងបានចេញសារមួយដោយព្រមានកូរ៉េខាងជើងពីផលវិបាកទាំងឡាយនៃការបង្កហេតុជាយថាហេតុមួយ ។ គណៈកម្មាធិការនោះនិយាយថា ប្រសិនបើកូរ៉េខាងជើងធ្វើការបង្កហេតុនោះកងទ័ពយើងតបតវិញយ៉ាងម៉ឺងម៉ាត់ដើម្បីធានាថាអំពើបែបនោះនឹងញ៉ាំងឱ្យមានការបំផ្លាញខ្លួនឯងប៉ុណ្ណោះ ។ សមយុទ្ធ FOAL EAGLE មានលក្ខណៈការពារហើយសំដៅកែលម្អការរៀបចំនានារបស់សម្ព័ន្ធមិត្តក្នុងករណីមានការវាយប្រហារប្រឆាំងកូរ៉េខាងត្បូង ។ សមយុទ្ធទាំងនោះសម្រាប់កូរ៉េខាងជើងយល់ថាជាការរៀបចំសម្រាប់ការឈ្លានពានមួយ ៕
ចែករំលែកព័តមាននេះ