ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើគល់​អុសសម្លា.ប់មនុស្ស​ មិនញញើត​ដៃ​

7 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា មាន​​ករណី​ហិ​ង្សា​ដោយ​ចេតនាមួយ​ រហូត​ធ្វើឱ្យ​​មនុស្ស​ម្នាក់ស្លា.ប់ កើត​ឡើង​​កាល​ពី​វេលា​ម៉ោង១០ និង៤៥​នាទី​យប់​ថ្ងៃ​ទី​២៦ មីនា ​ត្រង់ចំណុចផ្ទះ​ជួល ​(ផ្លូវ​ម្នាង​សីលា) ក្នុងភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា មាន​​ករណី​ហិ​ង្សា​ដោយ​ចេតនាមួយ​ រហូត​ធ្វើឱ្យ​​មនុស្ស​ម្នាក់ស្លាប់ កើត​ឡើង​​កាល​ពី​វេលា​ម៉ោង១០ និង៤៥​នាទី​យប់​ថ្ងៃ​ទី​២៦ មីនា ​ត្រង់ចំណុចផ្ទះ​ជួល ​(ផ្លូវ​ម្នាង​សីលា) ក្នុងភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

ប្រភព​ឱ្យដឹងថា ជន​បង្កបានរត់គេចខ្លួនបាត់ ​​​តែគេស្គាល់អត្តសញ្ញាណហើយ មាន​ឈ្មោះជ្រិ​ន អួ​ក ​អាយុ៣២​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត ភូមិ​កំណប់ ឃុំ​​កំណប់ ស្រុក​គី​រី​វង់ ខេត្តតាកែវ ។ រីឯ​ជន​រង​គ្រោះ​​ដែលស្លាប់​ឈ្មោះ ឃុន តាន់ ​អាយុ២៥​ឆ្នាំ ជា​កម្មក​រ​សំណង់ មានស្រុក​កំណើតនៅ​ភូមិ​ចំការ​កៅស៊ូ ឃុំជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (របួសចំ​ផ្ទៃមុខ និង​កញ្ចឹង.កជា​ច្រើន​ដំបង)​  ។

ពាក់ព័ន្ធករណីនេះ គេមិនទាន់ដឹងពី​មូលហេតុច្បាស់លាស់នោះទេ ខណៈសមត្ថកិច្ចកំពុងស្វែងរកជនដៃដល់ហើយ ។