ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យសារភាព ក្រោយ​ប៉ង​ផ្តាច់ជីវិត​បុរសម្នាក់​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​២​នាក់​ទាស់ទែង​ និង​គុំ​គួ​ន​ពាក្យ​សម្ដី​នឹង​គ្នា ឈាន​ដល់​យក​កាំបិ.ត​​ប៉័ង​តោ​

ខេត្តសៀមរាប ៖ ​បុរសម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ ​បន្ទាប់ពី​ឈ្លោះ​​ទាស់ទែង​ និង​គុំ​គួ​ន​ពាក្យ​សម្ដី​នឹង​គ្នាជាមួយបុរសម្នាក់ទៀត​ រួច​ឈាន​ដល់​យក​កាំបិ.ត​​ប៉័ង​តោ​កា.ប់ និង​ចាក់​សាំង​ដុ.ត​​គូជម្លោះ ។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០២២ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​ម្កាក់ ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប​ ។

​បើ​តាម​លោក​វរសេនីយ៍ទោ សុខ ម៉េ​ង​អ៊ា​ង នាយការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០២២ នេះ​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី តេ​ង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្ត​, លោក​ឧត្តម សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ ,​លោក​វរសេនីយ៍ឯក ណុ​ប សា​រ៉ា​ក់ ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ធ្ងន់ និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២២ បានឱ្យ​លោក​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់ ចុះ​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​អង្គរជុំ ទៅ​ដល់​កន្លែង​កើតហេតុ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ រួច នាំ​យក​មក​សួរ​នៅ​ការិយាល័យ​នគរ​បាល​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលា​ការ​ចាត់ការ​បន្ត​។

លោក​បាន​បន្ថែម​ថា ជនសង្ស័យ​ឈ្មោះ សយ អាត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខ​របរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​ម្កាក់ ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប ពាក់​ព័ន្ធ​នឹង​ករណី​ហិ.ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​កា.ប់​នឹង​កាំបិ.ត​បុ័ងតោ និង​ដុ.ត​ដោយ​សាំង ) កាលពី​វេលា​ម៉ោង៧និង​២០​នាទី​យប់​ថ្ងៃ​ទី ១៦ ខែតុលា ឆ្នាំ​២០២២ ត្រង់​ចំណុច​ភូមិ​ម្កាក់ ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

លោក​បាន​បញ្ជាក់​ថា មុន​ពេល​កើត​ហេតុ នៅ​វេលា​ម៉ោង​៧និង​២០​នាទី​យប់​ថ្ងៃ​ទី ១៦ ខែតុលា ឆ្នាំ ២០២២ ជន​រង​គ្រោះ ឈ្មោះ ឈឿ បូ​ណា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ មាន​ទំនាស់​ពាក្យ​សម្តីគ្នា​ជាមួយ​ជនសង្ស័យ ។ ភ្លាម​នោះ​ជនសង្ស័យ បាន​យក​សាំង​ដុ.ត​ខ្យូស​និង​ដុ.ត​ទៅ​លើ​ខ្លួន​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ឆេះ​អាវ ។ បន្ទាប់​មក​ជនសង្ស័យ​បាន​យក​កាំបិ.ត​ពី​ក្នុងផ្ទះ កា.ប់​មក​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​របួស​លើ​ផ្ទៃមុខ១​កាំបិ.ត និង​ស្មា​ខាងឆ្វេង១​កាំបិ.ត ក្រោយ​ពេល​ធ្វើ​សកម្មភាព​ហើយ ជនសង្ស័យ​បាន​រត់​ចូល​ក្នុងផ្ទះ ហើយ​ចាក់សោរ​ផ្ទះ​ស​ង្ងំ​ក្នុងផ្ទះ លុះ​ព្រឹក​ឡើង ថ្ងៃ​ទី​១៧ ខែ តុលា​ឆ្នាំ​២០២២ នៅ​ពេល​កម្លាំង​ស​មត្ថកិច្ច​​ចុះ​ទៅដល់​ និង​គោះ​ទ្វារ​ហៅ​ជនសង្ស័យ​ឱ្យ​ចេញពី​ក្នុងផ្ទះ តែ​ពេល​នោះ​ជនសង្ស័យ ព្យាយាម​យក​សាំង​គំរា.ម​មក​លើ​សមត្ថកិច្ច​ រក​ដុ.ត​សម្លា.ប់​ខ្លួន តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​​ទម្លុះ​ទ្វារ​ចូល​ឃាត់​ខ្លួន​បាន​យក​មក​ធ្វើការ​សាកសួរ នៅ​អ​ធិ​ការដ្ឋាន​នគរបាល​ស្រុក​អង្គរជុំ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ដោយសារ​ខឹង​​ជន​រង​គ្រោះ តែងតែមាន​ទំនាស់​ជាមួយ​រូប​ខ្លួន ទើប​នៅ​ថ្ងៃ​កើតហេតុ រូប​ខ្លួន​បាន​យក​សាំង​ចា.ក់​ដុ.ត​ទៅ​លើ​ជន​រង​គ្រោះ ហើយ​ថែម​ទាំង​យក​កាំបិ.ត​កា.ប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។

បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ ក្នុង​នោះ​ដកហូត​បាន​កាំបិ.ត១ ពូថៅ១ និង​សាំង៦​ដប ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ