ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើសពីការអាណិត! ​អត់លុយ ដេកទ្រាំឈឺដំបៅ​ជាង​២០​ឆ្នាំ

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ បុរស​​ពិការ​ជើង​ទាំង​២​ដោយសារ​សង្គ្រាម​ម្នាក់ បាន​ដេក​លើក​ន្ទេ​ល​ជាង​២០​ឆ្នាំ​មក​ហើយ ដោយរ​ស់បាន​​ដោយសារ​តែ​បងស្រីជាអ្នកមើលថែ ខណៈ​ដែលបងស្រី​ក៏​មាន​ជីវភាព​ខ្វះខាត​ ​គ្មាន​​លទ្ធភាព​ចិញ្ចឹមទៀត​​នោះ​ ក៏​ដាច់​ចិត្ត​ដ​ង្ហើ​យ​រក​ជំនួយ ​ក្រែង​មាន​សប្បុរស​ជន ​មានការ​អាណិតអាសូរ​ជួយ​ដល់​ពួក​គាត់​ ​។

ខេត្ត​កំពង់​ស្ពឺ ៖ បុរស​​ពិការ​ជើង​ទាំង​២​ដោយសារ​សង្គ្រាម​ម្នាក់ បាន​ដេក​លើក​ន្ទេ​ល​ជាង​២០​ឆ្នាំ​មក​ហើយ ដោយរ​ស់បាន​​ដោយសារ​តែ​បងស្រីជាអ្នកមើលថែ ខណៈ​ដែលបងស្រី​ក៏​មាន​ជីវភាព​ខ្វះខាត​ ​គ្មាន​​លទ្ធភាព​ចិញ្ចឹមទៀត​​នោះ​ ក៏​ដាច់​ចិត្ត​ដ​ង្ហើ​យ​រក​ជំនួយ ​ក្រែង​មាន​សប្បុរស​ជន ​មានការ​អាណិតអាសូរ​ជួយ​ដល់​ពួក​គាត់​ ​។

បុរស​ពិការ​ជើង​ទាំង​សងខាង ​​មានឈ្មោះជា យី​ម អាយុ​៥០​ឆ្នាំ​ ស្នាក់​នៅជាមួយបងស្រី​ក្នុងភូមិ​ដក់ពរ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារ​មន ខេត្តកំពង់ស្ពឺ ។

ជួបជាមួយ​អ្នកយកព័ត៌មានយើង បុរសអភ័ព្វ​បាន​រៀបរាប់​ថា ​​គាត់​បាន​ចូល​បំរើ​ការងារ​ជា​យោធា​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៨៦ (ជា​វរ​ជួស​ជុល​សម្ភារ​ចល័ត​របស់​ក្រសួងការពារជាតិ​) ។ ​​កាល​ណោះ ​ស្រុក​មាន​សង្គ្រាម​នៅ​ថ្ងៃ​ទី​២៩ ​ធ្នូ ឆ្នាំ​១៩៨៩​ គាត់​បាន​ទៅ​ធ្វើសង្គ្រាម​ ក៏​រង​របួស​​ត្រូវ​គ្រាប់កាំភ្លើង​ចំ​បោះដៃផុត​ធ្ងន់ធ្ងរ​ ។ ថ្នាក់លើ​​ក៏​បាន​បញ្ជូន​ទៅ​សង្គ្រោះ​រហូត​ដល់​ប្រទេស​វៀតណាម​ ទើប​មានជីវិត​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ ដោយ​ពេទ្យ​បាន​ធ្វើការ​វះ​កាត់​​យក​ក្បាល​គ្រាប់​ចេញ ហើយ​ប៉ះពាល់​ដល់​ខួរឆ្អឹងខ្នង រហូត​ដល់​សរសៃ​ជើង​ ទាំង​គូ​​របស់​លោក​ បណ្តាល​ឱ្យ​​ដើរ​មិន​រួច​ ចាប់​តាំងពី​ពេល​នោះ​មក រ​ហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ មាន​រយៈ​ពេល​ជា​២០​ឆ្នាំ​មក​ហើយ ដោយ​​បាន​បងស្រី​ជា​អ្នក​មើលថែរ​រហូត​ ទាំង​ការ​ហូប​ចុក បំរើ​សព្វបែបយ៉ាង​ទាំង​ជុះ​ទាំង​នោម ។​ ​ជីវ​ភាព​បងស្រី​​គាត់ ​ក៏​មាន​ជីវភាព​ក្រីក្រ​ទៀត​ មិន​មាន​លុយកាក់​សំរាប់​អោយ​ពេទ្យ​ព្យាបាល​និង​លាង​របួស​ដែល​ឥឡូវនេះ​ដំបៅ​កាន់តែ​ស៊ី​ជ្រៅ​ៗ​ទៅ​ រហូត​ដល់​គ្រឿងក្នុង​ហើយ ​។

តាម​សម្តី​​ស្ត្រីឈ្មោះ​ជា ឡៃ ​​អាយុ​៥៣​ឆ្នាំ​ មុខរបរ​កសិករ ​(​ជាបងស្រី​បង្កើត) ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ​គាត់​ពិតជា​មានការ​អាណិត​អាសូរ​ជីវិត​ប្អូនប្រុស​ខ្លាំង​ណាស់​ ​ដែល​ទៅ​បំរើ​ជាតិ​ហើយ​ ត្រលប់​មក​វិញ ​ក៏​ពិការ ។ រាល់​ថ្ងៃនេះ​ មិន​អាច​ងើប​អង្គុយ ​ឬ​ឈរ​​បាន​ទេ ​គឺ​ដេក​តែ​នៅ​លើក​ន្ទេ​ល​តែ​ម្តង ។ រាល់ពេល​ហូប​បាយ ​គាត់​ជា​អ្នក​បញ្ចុក ជួនកាល​ហូប​ខ្លួនឯហ ហើយ​ជុះនោម​គាត់​ជា​អ្នក​មើលថែ​​​ទាំងអស់ ដោយសារ​មាន​តែ​២​នាក់​បងប្អូន ​បើ​គាត់​មិន​មើល ​បាន​អ្នក​ណា​មើលទៅ​បើ​ស្នាមដំបៅ ហូរ​ទឹករងៃ មិន​មាន​លុយ​សំរាប់​ទិញ​ថ្នាំលេប ​ឬ​ព្យាបាល​នោះ​ទេ ។

​​លោកជា យី​ម បាន​លើក​ម្រាមដៃ​១០​សំពះ​អង្វរ ​សូម​ឱ្យ​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស ​មេត្តា​ជួយ​រូប​លោក​ យក​តែ​បុណ្យ​ផង​ ​ដែល​​អាច​មាន​លុយកាក់​ខ្លះ​ ដើម្បីបន្ត​ព្យាបាល​ជំងឺ​ ។