ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ត្រី​ថា​បង់​ឲ្យ​សមត្ថកិច្ច​១​ខែ​៣០​ម៉ឺន​រៀល ទើប​ចូល​ភ្នំពេញ​បាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា រថយន្ត​ដឹក​ត្រី​មួយ​គ្រឿង​ចេញពី​អ្នក​លឿង​ចូល​មក​ភ្នំពេញ បាន​ត្រូវ​ប៉ូលិស​ឃាត់ នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា រថយន្ត​ដឹក​ត្រី​មួយ​គ្រឿង​ចេញពី​អ្នក​លឿង​ចូល​មក​ភ្នំពេញ បាន​ត្រូវ​ប៉ូលិស​ឃាត់ នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ក្នុង​ខណ្ឌចំការមន ដោយសារ​ពុំ​មាន​លិខិតអនុញ្ញាត ។

យ៉ាងណា​ក៍ដោយ អ្នកលក់​ត្រី​ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​កោះសន្តិភាព​ដោយ​ចោទ​សមត្ថកិច្ច​ថា​បាន​ទទួល​លុយ​ពី​ខ្លួន​(​ម្ចាស់​ត្រី​)​ក្នុង​១​ខែ​ៗ​ចំនួន​៣០​ម៉ឺន​រៀល ដោយ​វេរ​តាម​វី​ង​រៀង​រាល់​ខែ​នោះ​ថែម​ទៀត ហើយ​ថា​រថយន្ត​របស់​ខ្លួន​(​អ្នកលក់​ត្រី​)​មាន​ដាក់​ស្លាក​សម្គាល់ P-02 VIP ដែល​ជា​ស្លាក​សម្គាល់ថា​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ។ ទោះជា​យ៉ាងណា ថៅកែ​ត្រី​រូប​នេះ មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ថា​តើ​សមត្ថកិច្ច​ជំនាញ​ខាង​ណា​ដែល​គាត់​បង់​ឲ្យ​នោះ​ទេ ហាក់​មានការ​លាក់លៀម ។

មក​ដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ២០១៧​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេ ពី​សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ឋ​ក្នុង​រាជធានី​ភ្នំពេញ ពិសេស​សមត្ថកិច្ច​ឈរជើង​នៅ​ចំណុច​ផ្លូវ​ច្រមុះជ្រូក​ក្បាលថ្នល់ ៕