ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធម្ភាគ​ចក្រយោធា​​ហោះ​ប៉ះខ្សែកាប

7 ឆ្នាំ មុន

ក្រសួង​ការពារ​ប្រទេស​អ៊ុយ​ក្រែ​នរាយការណ៍​ថា មនុស្ស​យ៉ាងតិច​៥​នាក់​ស្លា.ប់​ ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មួ​​យ​គ្រឿង​ កាល​ពី​ថ្ងៃ​ទី​២៦ មីនា នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។

ក្រសួង​ការពារ​ប្រទេស​អ៊ុយ​ក្រែ​នរាយការណ៍​ថា មនុស្ស​យ៉ាងតិច​៥​នាក់​ស្លាប់​ ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មួ​​យ​គ្រឿង​ កាល​​​ពី​ថ្ងៃ​ទី​២៦ មីនា នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​អ៊ុយ​ក្រែ​ន លោក OLEXANDR MOTUZYANGK បញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​ធុន MI-2 នោះ ​បាន​ធ្លាក់​នាវេលា​ម៉ោង​១៥​ម៉ោង ​ក្នុងស្រុក​ជិត​ទីក្រុង KRAMATURKS តំបន់​ដូណ​ស្ដ៍ ។

ក្នុង​ចំណោម​ជន​រង​គ្រោះ មាន​សមាជិក​ក្រុម​យានិក​៣​នាក់ និង​អ្នកដំណើរ​២​នាក់ ។ យោង​តាម​ព័ត៌មាន​ដំបូង​ៗ​ថា ឧទ្ធម្ភាគចក្រ​នោះ​ អាច​ហោះ​ប៉ះ​នឹង​ខ្សែកាប​អគ្គិសនី ។