ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងតិចតួចទេ តែមិន​ព្រមឈប់ គប់​ខ្ទេច​កញ្ចក់​ឡាន​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ជនជាតិ​ចិន​ម្នាក់​ សង្ស័យ​ស្រវឹងស្រា​ខ្លាំង បាន​បើករថយន្តទៅ​​បុក​ម៉ូតូ​ប្រជាពលរដ្ឋ​ដែល​ចត​ស្ងៀម ​ដែល​ម្ចាស់​កំពុង​អង្គុយ​ផឹកស៊ី​មុខ​ផ្ទះ​ បង្កឱ្យមានការ​ភ្ញាក់​​ផ្អើល​​រត់​ហើប​គូទ​ពី​កៅអី ​ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច តែ​ដោយសារ​តែ

រាជធានីភ្នំពេញ​ ៖ ជនជាតិ​ចិន​ម្នាក់​ សង្ស័យ​ស្រវឹងស្រា​ខ្លាំង បាន​បើករថយន្តទៅ​​បុក​ម៉ូតូ​ប្រជាពលរដ្ឋ​ដែល​ចត​ស្ងៀម ​ដែល​ម្ចាស់​កំពុង​អង្គុយ​ផឹកស៊ី​មុខ​ផ្ទះ​ បង្កឱ្យមានការ​ភ្ញាក់​​ផ្អើល​​រត់​ហើប​គូទ​ពី​កៅអី ​ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច តែ​ដោយសារ​តែ​បើក​រេ​ពេញ​ផ្លូវ ត្រូវ​​ប្រជាពលរដ្ឋ​តាម​ផ្លូវ​វាយ​បែក​កញ្ចក់​ខ្ទេច កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៦ មីនា ​ស្ថិតត្រង់​ចំណុច​ផ្លូវ​២២១ ក្នុងសង្កាត់​ផ្សារ​​ដេប៉ូ​៣ ខណ្ឌទួលគោក ។

តាម​​ប្រភព​​ពី​កន្លែង​កើតហេតុ​​ថា ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស្ស័​រ ពណ៌​សំបក​ឱ​ឡឹ​ក ពាក់​ស្លាក​លេខ ភ្នំពេញ ២F- 6716 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​តាម​ផ្លូវ​សហ​ព​ន្ធ័​រុ​ស្សី ទិស​ដៅ​ពី​ស្ពាន​អាកាស​៥​មក​រា​ទៅ​ខាង​សួនច្បារ​ក្ដាន់​ពីរ ។ លុះ​​ដល់​​ចំណុច​កើតហេតុ​ រថយន្ត​បាន​បត់​ស្ដាំ​ចុះ​តាម​ផ្លូវ​២២១​​ បាន​ប្រមាណ​ជា​៥០​ម៉ែត្រ ដោយ​រថយន្ត​បួង​ចង្កូត​មិន​ផុត ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាកហ្វ៊ីណូ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AM 9779 ដែល​គេ​ចត​ទុក​នៅ​មុខ​ផ្ទះ​ ។ ហើយ​ថ​យន្ត​បាន​ទៅ​បុក​ម៉ូតូ​ដែល​ចត​ចោល​នោះ​ចំ​ពីក្រោយ​ បណ្ដាល​ឱ្យ​​រុញ​ម៉ូតូ​ចូលល​ទៅ​ក្នុងផ្ទះ ​ហើយ​រង​ការ​ខូចខាត​បន្តិចបន្តួច ។

ភ្លាម​ៗ​នោះ ​រថយន្ត​បាន​បើក​បំណង​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ ត្រូវ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ឃើញ​រថយន្ត​ខាងលើ​បើក​រេ​ពេញ​ផ្លូវ​ ក៏​​ខឹង​ហើយ​យក​ដុំ​ថ្ម​គប់​កញ្ចក់​ ក្រោយ​រថយន្ត​បណ្ដាល​ឱ្យ​​បែក​ខ្ទេច តែ​រថយន្ត​នៅ​តែ​បន្ត​បើក​ទៅ​មុខ​រហូត​ដល់​មុខ​សណ្ឋាគារ​ប្រេ​ស៊ី​ដង់​ ទើប​រថយន្ត​ឈប់ ​និង​ហើយ​ម្ចាស់​បាន​រត់​ចូល​សណ្ឋាគារ​បាត់​តែ​ភ្លាម​។

ម្ចាស់​ម៉ូតូ​រង​គ្រោះ​​បាន​ជិះ​មក​តាម​ពីក្រោយ​រថយន្ត ហើយ​បាន​ចូល​ទៅ​និយាយ​ចរចា​រណ៍​ជាមួយ​ និង​ជនជាតិ​ចិន​ដែល​ជា​ម្ចាស់​រថ​យន្ត​បង្ក​ តែ​ខាង​ជនជាតិ​ចិន​បែរជា​ថា រថយន្ត​របស់​គេ​មិន​បាន​បើក​បុក​ម៉ូតូ​នោះ​ទេ​ ហើយ​ចង់​យក​ទៅ​ណា​ក៏​​យក​​ទៅ ដែលមួយ​ម៉ាត់​នេះ ​ធ្វើ​ឱ្យ​​ខាង​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ហួសចិត្ត​ ហើយ​ដើរ​ចេញ ។

ក្រោយមក ​ម្ចាស់​ភាគី​ទាំង​សងខាង​ បាន​ប្រគល់​យានយន្ត​ទាំង​​ទៅឱ្យ​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌទួលគោក​​ធ្វើការ​វាស់វែង ​និង​អូស​រថយន្តទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក ​រង់ចាំ​ការ​ដោះស្រា​យ ។