ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​លឿន​ដូច​ហោះ​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឱ្យ​ស្រី្ត​ម្នាក់​បាន​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ស្លា.ប់​ម្នាក់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​៤៥​កៅអី​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​ស្លា.ប់​ម្នាក់​រង​របួសធ្ងន់​ម្នាក់

ខេត្តសៀមរាប ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ស្លាប់​ម្នាក់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​៤៥​កៅអី​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​រង​របួសធ្ងន់​ម្នាក់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ខណៈនោះ​ឃើញ​មាន​វត្តមាន​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​ចុះ​មក​ជួយ​ថវិកា​ចំនួន​ជាង​៧០០​ដុល្លារ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​សព និង​អ្នក​រង​របួស​ផង​ដែរ​។ ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​០០​នាទី ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៧ រវាង​រថយន្ត និង​ម៉ូតូ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​កិត្តិយស ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប​។ លោក​វរសេនីយ៍ទោ ទេព ពុំសែន អធិការ​ស្រុក​ពួក​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៧​នេះ​ថា បន្ទាប់​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​មាន​ស្លាប់​មនុស្ស​ម្នាក់ របួសធ្ងន់​មនុស្ស​ម្នាក់ ដែល​បង្ក​ឡើង​ដោយ​រថយន្ត ៤៥​កៅអី​ពណ៌​ស្ករ ស្លាក​លេខ 3A-1585 បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត (​អ្នកបើកបរ​រត់គេច​ខ្លួន​) លុះដល់​ចំណុច​កើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ សេ​១០០​ស៊េរី​ចាស់ បើក​ស្រប​ទិស​គ្នា​។ លោក​បាន​បន្ត​ថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ថៃ វណ្ណ​ថា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​អន្លង់​សារ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ឌុ​ប​ម្ដាយ​ពីក្រោយ ឈ្មោះ ធឿ​ន យិ​ម ភេទ​ស្រី អាយុ​៥៩​ឆ្នាំ បណ្តាល​ឱ្យឈ្មោះ ធឿ​ន យិ​ម ត្រូវជា​ម្ដាយ​ស្លាប់ និង​ឈ្មោះ ថៃ វណ្ណ​ថា របួសធ្ងន់ ដោយ​អ្នកបើកបរ​ម៉ូតូ​បត់​ឆ្លង​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​វាស់វែង​កន្លែង​កើតហេតុ កសាង​សំណុំរឿង និង​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។ រីឯ​ជន​រង​គ្រោះ​រង​របួស​ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​។ ចំណែក​សាកសព​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕