ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​បួន​នាក់​របួសធ្ងន់ និង​ស្រាល ដោយ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន

7 ឆ្នាំ មុន

ខេត្ត​កែប ៖ បុរស​៤​នាក់​បាន​រង​របួសធ្ងន់​៣​នាក់ និង​ស្រាល​ម្នាក់ ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ បុក​គ្នា​កាលពី​រសៀល​ថ្ងៃ​ទី​២៤

ខេត្ត​កែប ៖ បុរស​៤​នាក់​បាន​រង​របួសធ្ងន់​៣​នាក់ និង​ស្រាល​ម្នាក់ ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ បុក​គ្នា​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៧​លើ​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ទល់មុខ​ស្ថា​នី​ប្រេងឥន្ធនៈ​តេ​លា ប៊ុ​ន​លី អូរ​ក្រសារ ខាងលិច​រង្វង់​មូល​សេះស​ចម្ងាយ​ជាង​២០០​ម៉ែត្រ (​ទិស​ដៅ​កែង​គ្នា​) ស្ថិត​ក្នុងភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប ។

សមត្ថកិច្ច​ចរាចរណ៍​ក្រុងកែប​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត​1I-3533 ផលិត​ឆ្នាំ​២០១៥ បើកបរ​ដោយ​ឈ្មោះ សុខ តូ​នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ មុខរបរ​អាជីវករ ដោយ​មាន​អ្នក​រួម​ដំណើរ​ពីរ​នាក់​ទី​១ -​ឈ្មោះ ជ្រា សៀម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​នេសាទ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ទី​២- ឈ្មោះ អ៊ឹ​ង ហាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​នេសាទ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ខាងលើ​ទាំង​បី​នាក់​បាន​ឈប់​ម៉ូតូ​ផឹកទឹក​អំពៅ​នៅ​លើ​ផ្លូវ​ក្បែរផ្លូវ​កន្លែង​កើតហេតុ​។

បន្ទាប់​មក​ក៏​បើក​ម៉ូតូ​ចេញពី​កន្លែង​ផឹកទឹក​អំពៅ កំពុង​បត់​ទទឹង​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក៏​ស្រាប់តែ​ម៉ូតូ​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត​1I-7806 បើកបរ​ដោយ​ឈ្មោះ ហេង ឡេ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មក​ពី​ទិស​ខាងកើត​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​ម៉ូតូ​ដែល​ម្ចាស់​ហូប​ទឹកអំពៅ​បើក​ចេញ​ក៏​ត្រូវ​ម៉ូតូ​ដែល​កំពុង​បើក​ក្នុង​ល្បឿន​លឿន​នោះ​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួស​ដេក​រណែល​ទាំង​៤​នាក់​។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា អ្នក​រង​របួស​ខាង​ម៉ូតូឌុប​គ្នា​បី​នាក់​ធ្ងន់​២​នាក់ ស្រាល​ម្នាក់​។ ចំណែក​អ្នក​បើក​ម៉ូតូ​ម្នាក់ឯង​ដែល​បុក​ម៉ូតូ​មាន​អ្នក​ជិះ​បី​នាក់​នោះ​បាន​រង​របួសធ្ងន់​ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប​។ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ក្រុង​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕