ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរាជ័យ​ក្នុង​ការ​រំលាយ OBAMACARE លោក​ត្រាំ​រក​វិធី​ថ្មី

7 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ប៉ុនប៉ង​រិះរក​វិធី​ថ្មី​ក្រោយ​បរាជ័យ​នៃ​គម្រោង​កែទម្រង់​ធានា​រ៉ាប់រង​សុខភាព​ដោយសារ​ពុំ​មានការ​គាំទ្រ​គ្រប់គ្រាន់​ពី​សំណាក់​បណ្តា​សមាជិក​សភា​នៃ​គណបក្ស​របស់​លោក ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ប៉ុនប៉ង​រិះរក​វិធី​ថ្មី​ក្រោយ​បរាជ័យ​នៃ​គម្រោង​កែទម្រង់​ធានា​រ៉ាប់រង​សុខភាព​ដោយសារ​ពុំ​មានការ​គាំទ្រ​គ្រប់គ្រាន់​ពី​សំណាក់​បណ្តា​សមាជិក​សភា​នៃ​គណបក្ស​របស់​លោក ។

នា​ថ្ងៃ​ទី​២៥ មីនា ប្រធានាធិបតី​អា​មេ​រិ​កបាន​ងាក​ជា​ថ្មី​មក​សរសេរ​សារ​តាម TWITTER ដើម្បី​បរិហារ​ច្បាប់ OBAMACARE របស់​អ្នក​កាន់​អំណាច​មុន​លោក គឺ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ។  លោក​សរសេរ​ថា OBAMACARE នឹង​ផ្ទុះ​បែក​ហើយ​យើង​នឹង​ប្រមូលផ្តុំ​កម្លាំង​ហើយ​កសាង​រួម​គ្នា​នូវ​ច្បាប់​សុខភាព​ល្អ​មួយ​សម្រាប់​ប្រជាជន ។  សូម​លោក​អ្នក​កុំ​បារម្ភ​អី ។

ចំណែក​លោក MIKE PENCE អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​វិញ​មាន​ប្រតិកម្ម​ថា ការ​បោះ​ឆ្នោត​មិន​លុប​ចោលការ​កែទម្រង់​ខាង​សុខភាព​កាលពី​ថ្ងៃ​ទី​២៤ មីនា ជា​ជ័យជម្នះ​បណ្តោះអាសន្ន​របស់​ពួក​អ្នក​ជំទាស់​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ខ្ញុំ​សូម​សន្យា​ថា​ជ័យជម្នះ​នេះ​នឹង​មិន​គង់វង្ស​យូរ​ទេ ។ ពលរដ្ឋ​អា​មេ​រិ​ក​ចង់​បានការ​បញ្ចប់ OBAMACARE ។ លោក​អ្នក​ឃើញ​ហើយ​១០០% នៃ​អ្នក​ប្រជាធិបតេយ្យ​ក្នុង​សភា​និង​អ្នក​សាធារណរដ្ឋ​មួយ​ក្តាប់​តូច​បាន​រាំង​ខ្ទប់​ផ្លូវ ។ លោក​បន្ត​ថា ខ្ញុំ​សូម​សន្យា​ថា លោក​ប្រធានាធិបតី​ត្រាំ នឹង​មិន​បញ្ឈប់​ដាច់ខាត​តស៊ូ​ដើម្បី​ការ​ប្រកាន់ពាក្យ​សន្យា​នានា​ចំពោះ​ពលរដ្ឋ​អា​មេ​រិ​ក ហើយ​យើង​នឹង​ធ្វើ​ឱ្យ​អា​មេ​រិ​ក​ទទួល​បាន​អនុភាព​របស់​ខ្លួន​វិញ ។

ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១០ ច្បាប់​ហៅ OBAMACARE បាន​ពង្រីក​ការ​ផ្តល់​ធានា​រ៉ាប់រង​សុខភាព​ដល់​ពលរដ្ឋ​អា​មេ​រិ​ក​ច្រើន​លាន​នាក់ ក៏​ប៉ុន្តែ​ជួប​ប្រទះ​បញ្ហា​ហិរញ្ញវត្ថុ ៕