ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​កុងត្រូលជជុស​ឲ្យ​ឈ្មួញ​ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​តាម​ច្រករបៀង​(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​ចេញចូល​តាម​ច្រករបៀង​ផ្គើន និង​ប្រសាសន៍​សម្តេច​ក្រឡាហោម ស ខេ​ង

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ទំនិញគេចពន្ធ​ឆ្លង​ដែន​ចេញចូល​តាម​ច្រករបៀង​ផ្គើន និង​ប្រសាសន៍​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​មាន​​ស្ថាប័ន​ចំនួន​៣​បាន​ដាក់​កុងត្រូលជជុស​បង់ប្រាក់​ពី​ក្រុម​ឈ្មួញ​ដោយ​ពុំ​បាន​គិត​ពី​សុវត្ថិភាព​ម្ហូបអាហារ​ប៉ះពាល់​សុខុមាលភាព​ប្រជាពលរដ្ឋ​ដែល​ក្រសួងសុខាភិបាល​បាន​ប្រកាស់​ស្តី​ពី​ជម្ងឺ​ផ្តាសាយ​H1N1​ក្នុង​រដ្ឋបាល​ខេត្តស្វាយរៀង និង​ការពារ​ទប់ស្កាត់​ជម្ងឺ​ជ្រូក​ត្រជៀក​ខៀវ​ដែល​កើត​មាននៅ​ប្រទេស​ជិតខាង ។ ហើយ​ក្រសួងមហាផ្ទៃ​បាន​ចេញ​សារា​ចរណ៍​ណែនាំ​ឲ្យ​អាជ្ញាធរ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​​ទាំងអស់​ដែល​មាន​ភូមិ​-​ឃុំ​សង្កាត់​ជាប់​តាម​ប​ណ្តោ​ព្រំដែន​ទប់ស្កាត់​ឈប់​ឲ្យ​មាន​មនុស្ស​ឆ្លងកាត់ និង​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ឆ្លង​ដែន​ចេញចូល​តាម​ច្រករបៀង ក៏​ប៉ុន្តែ​អាជ្ញាធរ​បែរជា​បណ្តែត​បណ្តោយ​​ឲ្យ​សមត្ថកិច្ច​លួច​បើក​ច្រករបៀង​ហើយ​ដាក់​កុងត្រូលជជុស ប្រមូលប្រាក់​ដាក់​ហោប៉ៅ​ទៅ​វិញ ។ 

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មិ​នា ឆ្នាំ​២០១៧ ថា​នៅ​ចំណុច​កែង​ផ្លូវ​ចូល​វត្ត​ព្រៃ​យាយ (​ហៅ​វត្ត​លោកយាយ​ដូន​) ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត បាន​ដាក់​កុងត្រូលជជុស​ចំនួន​៣​កន្លែង​មាន​៣​ស្ថាប័ន​គឺ​ទី​១-​ភាស៊ី​ខេត្ត ក៏​ប៉ុន្តែ​មន្ត្រី​នគ​បាល​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា មិនមែន​ភាស៊ី​ខេត្ត​ទេ​គឺ​ភាស៊ី​របស់​លោក​ជំទាវ ឆឹង ណេ​ង ដែល​ជា​អ្នកមាន​ឥទ្ធិពល​ម្នាក់​នៅ​ក្រុង​បា​វិត បាន​ដាក់កុង​ត្រូល​ទា​ភាស៊ី​ពី​អ្នករត់ពន្ធ និង​ប្រជាពលរដ្ឋ​រកស៊ី​ឆ្លងកាត់​ផ្លូវ ច្រក​ព្រៃ​យាយ​នេះ​ដុះ​ស្លែ រាប់​សិប​ឆ្នាំ​មក​ហើយ ។ ទី​២-​ទា​ហ៊ាន​វរៈ​ការពារ​ព្រំដែន​លេខ​២​នៃប្រតិបត្តិ​កា​សឹក​រង​ខេត្តស្វាយរៀង និង​ទី​៣-​នគ​បាល​វរៈ​ការពារ​ព្រំដែន​លេខ​៦០៩ ។

ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា ច្រករបៀង​មួយ​នេះ​គឺ​ហៅ​ថា ច្រករបៀង​ក៏​មិនមែន​វា​គ្រាន់តែ​ជា​ច្រក​ផ្លូវ​មួយ​ដែល​គេ​បើក​សម្រាប់​ឲ្យ​ឈ្មួញ​ឆ្លង​ដែន​ចេញចូល​ប្រទេស​វៀតណាម​រកស៊ី​រត់ពន្ធ​ហើយ​សមត្ថកិច្ច​ឃប់ឃិត​គ្នា​ដាក់​កុងត្រូលជជុស ដើម្បី​បង់​ភាស៊ី ឬ​បង់ប្រាក់​ដាក់​ហោប៉ៅ​ធ្វើ​មានបាន​តែ​ប៉ុណ្ណោះ ៕