ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ក្នុង១.០០​០គ្រោះ ​វង្វេង​កណ្តាលសមុទ្រ​56​ថ្ងៃ​​ហើយ នៅ​មាន​ជីវិត

7 ឆ្នាំ មុន

ក្រោយ​វង្វេង​រយៈពេល​៥៦​ថ្ងៃ​ក្នុង​សមុទ្រ​អ្នកនេសាទ​ហ្វ៊ី​លី​ពី​ន​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្នុង​ដែនទឹក​ប៉ា​ពូ​អាស៊ី​នូ​វែ​ល ហ្គី​ណេ ។

ម្តាយ​របស់​អ្នកនេសាទ​រូប​នោះ​រៀបរាប់

ក្រោយ​វង្វេង​រយៈពេល​៥៦​ថ្ងៃ​ក្នុង​សមុទ្រ​អ្នកនេសាទ​ហ្វ៊ី​លី​ពី​ន​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្នុង​ដែនទឹក​ប៉ា​ពូ​អាស៊ី​នូ​វែ​ល ហ្គី​ណេ ។

ម្តាយ​របស់​អ្នកនេសាទ​រូប​នោះ​រៀបរាប់​កាលពី​ថ្ងៃ​ទី​២៥ មីនា ប្រាប់ AFP ថា យុវជន​រូប​នោះ​អាយុ​២១​ឆ្នាំ អាច​នៅ​រស់រាន​មានជីវិត ដោយ​ទឹកភ្លៀង ។ ឪពុកមា​របស់​គេ​ដែល​ធ្វើ​ដំណើរ​ជាមួយ​គ្នា​ត្រូវ​ស្លាប់ ។

យោង​តាម​កាសែត​ប៉ា​ពូ​អាស៊ី POST COURIER ដែល​ដកស្រង់​ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​ថា ​នាវា​នេសាទ​មួយ​គ្រឿង​ត្រូវ​បាន​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ទី​៩ មីនា ​ជាមួយ​អ្នក​នេសាទ​​វ័យក្មេង​នោះ​ឈ្មោះ ROLANDO OMONGOS ដែល​មាន​សភាព​ទន់ខ្សោយ​យ៉ាង​ខ្លាំង ​ព្រោះតែ​វង្វេង​ក្នុង​សមុទ្រ​ដាច់​ស្បៀង ។ រូបគេ​ត្រូវ​នាំ​មក​កាន់​ទីក្រុង RABAUL លើ​កោះ​នូ​វែ​ល​ព្រឺ​តា​ញ ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ ។ អ្នកនេសាទ​វ័យក្មេង​នោះ​ជិះ​លើ​នាវា​របស់​គេ​ដដែល​ពេល​រៀបចំ​ដំណើរ​វិល​ត្រឡប់​ទៅ​កាន់​ហ្វ៊ី​លី​ពី​ន​វិញ ។

អ្នកនេសាទ​វ័យក្មេង​នោះ​រៀបរាប់​ថា គេ​រក្សា​ទុក​សព​ឪពុកមា​លើ​នាវា​សង្ឃឹម​ជួប​នាវា​ណាមួយ​មក​ជួយ​សង្គ្រោះ ក៏​ប៉ុន្តែ​ទីបំផុត​គេ​បាន​ទម្លាក់​សព​ឪពុកមា​ទៅ​ក្នុង​សមុទ្រ​ពេល​សព​នោះ​ចាប់ផ្តើម​ធុំក្លិន​ស្អុយ ។ រូបគេ​ និង​ឪពុកមា​អាយុ​៣១​ឆ្នាំ បាន​ខំ​ត្រងទឹក​ភ្លៀង​ដោយ​ធុង​ប្លា​ស្ទិ​កមួយ​ដើម្បី​ផឹក ។ ទាំង​២​នាក់​ស្រេកឃ្លាន​ណាស់​ ហើយ​ស្បែក​ពួក​គេ​ឡើង​រលាក​ដោយ​កម្តៅថ្ងៃ ៕