ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Southgate៖ អាជីព Rooney នៅ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​មិន​ទាន់​ចប់​ទេ

7 ឆ្នាំ មុន

ក្រោយ​មាន​ព័ត៌មាន​ចចាមអារ៉ាម​លេចឮ​ថា ខ្សែប្រយុទ្ធ​ក្លិប​Man Utd កីឡាករ​Wayne Rooney គ្រោង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ នោះ គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស លោក​Gareth Southgate បាន​

ក្រោយ​មាន​ព័ត៌មាន​ចចាមអារ៉ាម​លេចឮ​ថា ខ្សែប្រយុទ្ធ​ក្លិប​Man Utd កីឡាករ​Wayne Rooney គ្រោង​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ នោះ គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស លោក​Gareth Southgate បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អាជីព​របស់​កីឡាករ​Rooney នៅ​ក្នុង​ក្រុម​តោ​កំណាច​អង់គ្លេស​គឺ​មិន​ទាន់​ចប់​ទេ ។

គួរ​បញ្ជាក់​ថា Rooney មិន​ទាន់​អាច​ចូលរួម​ប្រកួត​ក្នុង​ជម្រើសជាតិ​បាន​នៅឡើយ​ទេ ដោយសារ​តែ​កីឡាករ​រូប​នេះ​របួស​ជង្គង់ ។ យ៉ាងណាមិញ​លោក Southgate បាន​និយាយ​ថា​៖ «​អវត្តមាន​របស់​កីឡាករ​Rooney មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ ហើយ​កីឡាករ​សំខាន់​ៗ​ពីរ​រូប​ផ្សេង​ទៀត ដូច​ជា Harry Kane និង Danny Rose ក៏​នឹង​គ្មាន​វត្តមាន​សម្រាប់​ការ​ប្រកួត​ដែរ ព្រោះ​ពួក​គេ​ត្រូវ​សម្រាក​ព្យាបាល​របួស​» ៕