ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករ​ច្រើន​រយ​ពាន់​នាក់​ប្រឆាំង BREXIT នៅ​ក្រុង​ឡុ​ង​ដ៍

7 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​រយ​ពាន់​នាក់​បាន​លើកគ្នា​ដើរ​ហែ​ក្បួន​នៅ​កណ្តាល​ទីក្រុង​ឡុ​ង​ដ៍​កាលពី​ថ្ងៃ​ទី​២៥ មីនា ដើម្បី​តា​វ៉ា​ប្រឆាំង​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ហៅ BREXIT ។

មនុស្ស​ជា​ច្រើន​រយ​ពាន់​នាក់​បាន​លើកគ្នា​ដើរ​ហែ​ក្បួន​នៅ​កណ្តាល​ទីក្រុង​ឡុ​ង​ដ៍​កាលពី​ថ្ងៃ​ទី​២៥ មីនា ដើម្បី​តា​វ៉ា​ប្រឆាំង​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ហៅ BREXIT ។

ពួក​បាតុករ​បាន​លើក​ពាក្យស្លោក​ជា​ច្រើន​អំពាវនាវ​ឱ្យ​បញ្ឈប់ BREXIT ហើយ​មានការ​ទាមទារ​ចង់ឱ្យ​រៀបចំ​ខួប​ល្អ​របស់​សហភាព​អឺរ៉ុប ខណៈ​ដែល​មេដឹកនាំ​របស់​ប្រទេស​២៧​ជា​សមាជិក​ជួបជុំ​គ្នា​នៅ​ទីក្រុង​រ៉ូ​ម​ប្រទេស​អុ​ី​តា​លី​សម្រាប់​ខួប​លើក​ទី​៦០ នៃ​សន្ធិសញ្ញា​បង្កើត​សហភាព​អឺរ៉ុប ។

ពលរដ្ឋ​អង់គ្លេស​កាលពី​ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​ការ​បោះ​ប្រជាមតិ​មួយ​បាន​បោះ​គាំទ្រ BREXIT ក្នុង​សំឡេង​៥២% ។

បាតុកម្ម​នេះ​បាន​បញ្ចប់​នៅ​មុខ​សភា​អង់គ្លេស​ជា​ក្នុង​កន្លែង​រង​ការ​វាយប្រហារ​ភេរវកម្ម​មួយ​សម្លាប់​មនុស្ស​៤​នាក់ ។ ពួក​បាតុករ​បាន​ស្មឹង​ស្មាធិ​រយៈពេល​១​នាទី​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​មុន​ពេល​ចាប់ផ្តើម​ហែ​ក្បួន​បាតុកម្ម ៕