ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស៊ី​វិល​ច្រើន​សិប​នាក់​ស្លា.ប់​ដោយ​ការ​វាយប្រហារ​តាម​អាកាស​

7 ឆ្នាំ មុន

លោក BACHAR AL KIKI ប្រមុខ​ក្រុមប្រឹក្សា​ខេត្ត​នី​នី​វ ដែល​មាន​ទីក្រុង​ម៉ូ​ស​ស៊ុ​ល​ជាទី​ប្រជុំជន​គូសបញ្ជាក់​ថា​ជន​ស៊ី​វិល​ជា​ច្រើន​សិប​នាក់​ស្លា.ប់​នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល​ភាគ​ខាងលិច​ដោយ សារ​ការ​វាយ

លោក BACHAR AL KIKI ប្រមុខ​ក្រុមប្រឹក្សា​ខេត្ត​នី​នី​វ ដែល​មាន​ទីក្រុង​ម៉ូ​ស​ស៊ុ​ល​ជាទី​ប្រជុំជន​គូសបញ្ជាក់​ថា​ជន​ស៊ី​វិល​ជា​ច្រើន​សិប​នាក់​ស្លាប់​នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល​ភាគ​ខាងលិច​ដោយ សារ​ការ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ព​អីុ​រ៉ា​ក់ និង​ក្រុមចម្រុះ​អន្តរជាតិ​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ លោក​ថា មាន​សាកសព​មនុស្ស​ជា​ច្រើន​សិប​នាក់​នៅ​កប់​ក្រោម​គំនរ​បាក់បែក​នៅឡើយ ។

ការ​ប្រយុទ្ធ​គ្នា​បច្ចុប្បន្ន​ប្រមូលផ្តុំ​នៅ​តាម​ច្រក​ប៊ូល​ទាំងឡាយ​នៃ​ទីក្រុង​ចាស់ ព្រមទាំង​តាម​វិ​ថី​តូច​ៗ​មាន​ប្រជាជន​រស់នៅ​ច្រើន ។

អភិបាលខេត្ត​លោក NAWFAL HAMMADI វាយតម្លៃ​ថា ជន​ស​ស៊ី​វិល​ជាង​១៣០​នាក់​ស្លាប់ ក៏​ប៉ុន្តែ​គេ​លំបាក​ក្នុង​ការ​ត្រួតពិនិត្យ​តុល្យការ​ពី​ប្រភព​ឯករាជ្យ ។ តាម​សំណើ​របស់​កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់ ក្រុមចម្រុះ​បាន​វាយប្រហារ​លើ​ពួក​យុទ្ធ​ជន និង​សម្ភារ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម កាលពី​ថ្ងៃ​ទី​១៧ មីនា នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល​ភាគ​ខាងលិច​ជា​តំបន់​មាន​សេចក្តីរាយការណ៍​ពី​ជន​រង​គ្រោះ​ស៊ី​វិល​ច្រើន ។ នេះ​ជា​ការ​ទទួលស្គាល់​របស់​ក្រុមចម្រុះ​ប្រឆាំង​ជី​ហា​ដ​ក្នុង​សេចក្តី​ប្រកាស​មួយ ។ កាលពីដើម​ខែមីនា ក្រុមចម្រុះ​នេះ​នាំមុខ​ដោយ​សហរដ្ឋ​អាម​រិ​ក​ធ្លាប់​គូសបញ្ជាក់​ថា ជន​ស៊ី​វិល​ប្រហែល​យ៉ាងតិច​២២០​នាក់ ត្រូវ​សម្លាប់​ដោយ​អ​ចេតនា​ក្នុង​ការ​វាយប្រហារ​នានា​របស់​កង​យន្តហោះ​ខ្លួន​ចាប់ពី​ដើមឆ្នាំ​២០១៤​មក ។

អភិបាលខេត្ត​លោក NAWFAL HAMMADI គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៥ មីនា​ថា ក្រុមរ​រដ្ឋ​អ៊ិ​ស្លា​ម​សាកល្បង​បញ្ឈប់​តាម​គ្រប់​មធ្យោបាយ​ការ​វាយ​រុលទៅមុខ​របស់​កងទ័ព​អីុ​រ៉ា​ក់​នៅ​ក្រុង​ម៉ូ​ស​ស៊ុ​ល ។ ក្រុម​នោះ​ប្រមូលផ្តុំ​ជន​ស៊ី​វិល​ប្រើប្រាស់​ជា​ខែល​មនុស្ស ៕