ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​អាវុធ​បា.ញ់​ត្រង់​បំផុត​ផលិត​នៅ​រុ​ស្ស៊ី​នឹង​ផ្លាស់​ប្តូរ​រូបភាព​ប្រយុទ្ធ​ទំនើប

7 ឆ្នាំ មុន

ក្រុមហ៊ុន​រុ​ស្ស៊ី ជា​ក្រុមហ៊ុន​ផលិត​បណ្តា​កាំភ្លើង​បា.ញ់​ត្រង់​ចម្ងាយ​ឆ្ងាយ ។ តាម​វេ​ប​សាយ​ផ្លូវការ​របស់​ខ្លួន​សហគ្រាស LOBAEV ARMS អះអាង​ថា​ខ្លួន​ផលិត​បណ្តា​អាវុធ​ដែល​ល្អ​ប្រសើរ​បំផុត​នៃ​ពិភពលោក ។ អាវុធ​ទាំងនេះ

ក្រុមហ៊ុន​រុ​ស្ស៊ី ជា​ក្រុមហ៊ុន​ផលិត​បណ្តា​កាំភ្លើង​បាញ់​ត្រង់​ចម្ងាយ​ឆ្ងាយ ។ តាម​វេ​ប​សាយ​ផ្លូវការ​របស់​ខ្លួន​សហគ្រាស LOBAEV ARMS អះអាង​ថា​ខ្លួន​ផលិត​បណ្តា​អាវុធ​ដែល​ល្អ​ប្រសើរ​បំផុត​នៃ​ពិភពលោក ។ អាវុធ​ទាំងនេះ​រួម​បញ្ចូល​បច្ចេកវិទ្យា​ល្អ​របស់​លោក​ខាងលិច​ដែល​អាច​បាញ់​បាន​ត្រង់​បំផុត​ហើយ​បាន​ឆ្ងាយ​ទៀត​ផង ។

លោក​វ្ល៉ា​ឌី​មៀរ ឡូ​បា​អេ​វ ប្រមុខ​ក្រុមហ៊ុន​នោះ​រៀបរាប់​ថា​វា​ពុំ​មែន​ជា​ការ​ងាយស្រួល​ទេ​ក្នុង​ការ​បើក​សហគ្រាស​របស់​លោក​នៅ​រុ​ស្ស៊ី ។ ក្រុមហ៊ុន​របស់​លោក​ជា​អ្នក​ដែល​ផលិត​អាវុធ​ឯកជន​ដំបូង​គេ​ចាប់តាំងពី​សម័យកាល​សូ​វៀត​មក ។ ទោះបី​យ៉ាងណា​លោក​ទទួល​បាន​អាជ្ញាប័ណ្ណ​ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​ទទួល​បានការ​បញ្ជា​ទិញ​ច្រើន​បំផុត​ពិសេស​ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​របស់​ពួក​អឺរ៉ុប ។ លោក​រៀបរាប់​ថា​ក្រោយ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ទីផ្សារ​នាំ​ចូល​អាវុធ​របស់​រុ​ស្ស៊ី​ត្រូវ​លុប​បំបាត់​ចោល​ហើយ​ក្រុមហ៊ុន​យើង​ក៏​ដូច​ជា​ក្រុមហ៊ុន​ផលិត​អាវុធ​ជាតិ​ដទៃ​ទៀត​ដែរ​យើង​ទទួល​បាន​ទីផ្សារ​យ៉ាង​ល្អ ។ តាំង​ពិ​ចាប់ផ្តើម​ផលិតកម្ម​មក បណ្តា​កាំភ្លើង​របស់​ក្រុមហ៊ុន LOBAEV ដូច​ជា​កាំភ្លើង​ធុន TSR-30 និង​៤០ កាំភ្លើង CR-50 EN 50 BMG ជា​កាំភ្លើង​ដែល​គ្រាប់​បាញ់​ចេញ​មាន​អានុភាព​ខ្លាំង​បំផុត ដោយ​កាំភ្លើង​ទាំងនេះ​ដណ្តើម​បាន​ពានរង្វាន់​ជា​ច្រើន​ក្នុង​បណ្តា​ការ​ប្រកួត​បាញ់​ប្រភេទ​អន្តរជាតិ​និង​ជាតិ ។ ក្រុមហ៊ុន​នោះ​កំណត់់​លក់​កាំភ្លើង​របស់​ខ្លួន​ដល់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ផង​ដែរ ។

បណ្តា​កាំភ្លើង​របស់​ក្រុមហ៊ុន LOBAEV ARMS ត្រូវ​បាន​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន​អាស្រ័យ​ហេតុនេះ​ហើយ​បានជា​អ្នក​បរបាញ់​ជា​ច្រើន​ចូល​ចិត្ត​ប្រើ​អាវុធ​បាញ់​ត្រង់​ទាំងនោះ ។ ម៉ូយ​ទិញ​ឯទៀត​ៗ​គឺ​កងកម្លាំង​សន្តិសុខ​ដូច​ជា​ប៉ូលិស​និង​កងទ័ព ។ បណ្តា​កាំភ្លើង​បាញ់​ត្រង់​ធុន​ធ្ងន់​ត្រូវ​ទិញ​ជា​ពិសេស​សម្រាប់​បណ្តា​កងឯកភាព​ខ្មាន់កាំភ្លើង​ពិសេស ។ បច្ចុប្បន្ន​ក្រុមហ៊ុន​ទទួល​សំណើ​ទិញ​អន្តរជាតិ​ជា​ច្រើន​ព្រមទាំង​សំណើ​ទិញ​របស់​ប្រទេស​ផ្សេង​ៗ​លើ​ពិភពលោក​។ គូប្រជែង​សំខាន់​គឺ​សហគ្រាស​អា​មេ​រិ​ក BARRETT និង CHEYTAC ជា​ក្រុមហ៊ុន​នាំមុខ​លើ​ទីផ្សារ​អាវុធ​បាញ់​ត្រង់​ធុន​ធ្ងន់ ។ ទីផ្សារ​អា​មេ​រិ​ក​ត្រូវ​បិទ​សម្រាប់​យើង​ទោះបី​បណ្តា​អតិថិជន​អា​មេ​រិ​ក​ចង់បាន​កាំភ្លើង​របស់​យើង​ច្រើន​ក្តី ។

ទន្ទឹម​នឹង​នេះ​លោក​ឡូ​បា​អេ​វ គូសបញ្ជាក់​ថា បណ្តា​ទណ្ឌកម្ម​ពុំ​មែន​ជា​ឧបសគ្គ​មួយ​សម្រាប់​លោក​ឡើយ ព្រោះ​បណ្តា​អ្នកឯកទេស​របស់​ក្រុមហ៊ុន​យើង​អាច​ផលិត​បណ្តា​ឧបករណ៍​ពិសេស​ដោយ​ខ្លួនឯង ចំណែក​ម៉ាស៊ីន​ចាំបាច់​មួយ​ចំនួន​មាន​ផលិត​រួច​ហើយ​នៅ​រុ​ស្ស៊ី ។

សម្រាប់​គម្រោង​ថ្មី​ៗ​តាម​លោក​ឡូ​បា​អេ​វ ថា យើង​បាន​បង្កើត​ក្រុមហ៊ុន​ដាច់​ដោយឡែក​មួយទៀត គឺ​ក្រុមហ៊ុន LOBAEV ROBOTICB  មាន​ឯកទេស​ខាង​ផលិត​រ៉ូ​បូ ព្រមទាំង​បណ្តា​គម្រោង​គ្រឿង​សព្វាវុធ​ទាក់ទិន​នឹង​អេ​ឡិច​ត្រូ​និក ដូច​ជា​កែវ​យិ​ត​មាន​បញ្ញា​សម្រាប់​បណ្តា​កាំភ្លើង ព្រមទាំង​បណ្តា​ប្រព័ន្ធ​ទំនើប​ៗ ។

ប្រមុខ​ក្រុមហ៊ុន​នេះ​បញ្ជាក់​ថា ប្រសិនបើ​ក្រុមហ៊ុន​យើង​សម្រេច​បាន​គ្រប់​គម្រោង​នោះ​អាវុធ​ទាំងនេះ​នឹង​អាច​ផ្លាស់​ប្តូរ​ទាំងស្រុង​រូបភាព​នៃ​ការ​ប្រយុទ្ធ​បែប​ទំនើប ៕