ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ស្ថិត​ក្នុង​កណ្តាប់ដៃ​ដែក​របស់​ចិន

9 ឆ្នាំ មុន

ប្រទេស​ចិន​ត្រូវ​បាន​គេ​និយាយ​ថា​ចាប់ផ្តើម​ឡើង​វិញ​ការងារ​កសាង​លើ​កោះ​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង ។ នេះ​បើ​យោង​តាម​រូបភាព​ផ្កាយ​រណប​ថ្មី​ដែល​បង្ហាញ​ថា​ក្រុង​ប៉េ​កាំ​ង​អាច​កសាង​កំពង់់​ផែ​ថ្មី​ធំ​មួយ​លើ​

ប្រទេស​ចិន​ត្រូវ​បាន​គេ​និយាយ​ថា​ចាប់ផ្តើម​ឡើង​វិញ​ការងារ​កសាង​លើ​កោះ​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង ។ នេះ​បើ​យោង​តាម​រូបភាព​ផ្កាយ​រណប​ថ្មី​ដែល​បង្ហាញ​ថា​ក្រុង​ប៉េ​កាំ​ង​អាច​កសាង​កំពង់់​ផែ​ថ្មី​ធំ​មួយ​លើ​កោះ​ប៉ា​រ៉ា​សែ​ល​ដែល​មាន​ភាព​ចម្រូងចម្រាស់ ។

តើ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឆាប់​ៗ​នឹង​មាន​កំពង់​ផែ​យោធា​មួយ​របស់​ចិន​ឬ ? រូបភាព​ផ្កាយ​រណប​ទាំងនោះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​កាប់​រាន​ព្រៃ ព្រមទាំង​បណ្តា​ដំណាក់កាល​ដំបូង​ៗ​នៃ​ការងារ​សាងសង់​អ្វី​ដែល​នឹង​អាច​ក្លាយទៅជា​កំពង់​ផែ​យោធា​មួយ​នៅ​កោះ​ខាងជើង ។ យោង​តាម​រ៉​យ​ទ័​រថា ការងារ​សាងសង់​ទីតាំង​ថ្មី​នោះ​សង្ស័យ​ផ្អាក​ដោយសារ​ព្យុះ​ទី​ហ្វុ​ង​មួយ​កាលពី​ឆ្នាំទៅ​មិ​ញ ។

ទោះបី​មាន​ភស្តុ​តាង​មក​ពី​បណ្តា​រូបភាព​ផ្កាយ​រណប​ក្តី​ក៏​ក្រសួងការពារជាតិ​ចិន​ប្រកាស​ថា​ខ្លួន​ពុំ​បានដឹង​ពី​ការងារ​សាងសង់​លើ​កោះ​ខាងជើង​នោះ​ឡើយ ។ ក្រោយ​ពី​កាសែត TAIPEI TIMES ស្នើ​ឱ្យ​មាន​អត្ថាធិប្បាយ​ពី​រឿង​នោះ​ក្រសួងការពារជាតិ​ចិន​គូសបញ្ជាក់​ថា អ្វី​ដែល​ត្រូវ​គូសបញ្ជាក់​គឺថា​ប្រជុំ​កោះ​ស៊ី​សា​(​ប៉ា​រ៉ា​សែ​ល​) ជា​ផ្នែក​មួយ​នៃ​ដែនដី​ចិន ។

កោះ​ខាងជើង​ជា​កោះ​តូច​មួយ​ក្នុង​ចំណោម​កោះ​តូច​ៗ​ជា​ច្រើន​ក្នុង​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន​កំពុង​មាន​ជម្លោះ​ដែនដី​ជាមួយ​ប្រទេស​ជិតខាង​ច្រើន​ទៀត ។

យោង​តាម​ពួក​អ្នកជំនាញ​ការ​ថា ការ​ត្រួតត្រា​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ជា​កត្តា​គន្លឹះ​មួយ​នៃ​ការ​ក្តោប​សមុទ្រ​ចិន​ខាងត្បូង​របស់​ក្រុង​ប៉េ​កាំ​ង​ជា​តំបន់​សមុទ្រ​ដែល​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ឆ្លងកាត់​ទីនោះ​មាន​ទឹកប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ។

លោក CARL THAYER អ្នក​ជំនាញការ​ម្នាក់​ពី​សមុទ្រ​ចិន​ខាងត្បូង​នៃ​បណ្ឌិតសភា​កងទ័ព​អូស្ត្រាលី​ពន្យល់​ថា ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​នឹង​ជា​បញ្ហា​សំខាន់​ប្រឈម​មុខ​នឹង​ការ​ប៉ុនប៉ង​នា​ពេល​អនាគត​របស់​ចិន​ក្តោ​ម​យក​សមុទ្រ​ចិន​ខាងត្បូង​។  យើង​អាច​មើលឃើញ​ថា​ចិន​បន្ត​នយោបាយ​យោ​ធូប​នី​យ​កម្ម ទោះបី​មាន​វោ​ហោ​សាស្ត្រ​ផ្លូវការ​ថា​ចិន​កំពុង​ឈាន​ធ្វើ​បែប​នោះ​មួយ​ដុំ​ម្តង​ៗ​ក្តី ។

កាលពី​ដំណាច់ខែ​កុម្ភៈ បណ្តា​រូបភាព​ផ្កាយ​រណប​ទទួល​បាន​ដោយ​រ៉​យ​ទ័​រ​និង​ដោយ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ CSIS បង្ហាញ​ថា​ក្រុង​ប៉េ​កាំ​ង​អាច​ដាក់​ពង្រាយ​លើ​ប្រជុំ​ក្រោះ​ស្យា​៉​ត​លី SPRATLEYS តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែរ បណ្តា​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស HG-9 ។ រូបភាព​ផ្កាយ​រណប​ថ្មី​ៗ​ត្រូវ​បាន​ចេញផ្សាយ​មុន​ទស្សនកិច្ច​នៅ​អាស៊ី​របស់​លោក TILLERSON រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​កមក​កាន់​ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង ។

សហរដ្ឋអាមេរិក​បាន​ប្រឆាំង​ចំពោះ​ផលប្រយោជន៍​របស់​ចិន​នៅ​តំបន់​នោះ ហើយ​រដ្ឋការ​លោក​ដូ​ណា​ល់ ត្រាំ ពុំ​ផ្លាស់​ប្តូរ​ជំហរ​នោះ​របស់​ខ្លួន​ឡើយ ។ រួច​ប្រមុខ​ការទូត​អា​មេ​រិ​ក​លោក TILLERSON ប្រកាស​កាលពី​ខែមករា​ថា ការ​ចូល​របស់​ចិន​ទៅ​កាន់​បណ្តា​កោះមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ពុំ​អនុញ្ញាត​ឡើយ ។

ចំណែក​រដ្ឋាភិបាល​ចិន​វិញ​នោះ​អះអាង​ថា ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល ឬ​ស៊ី​សា ជា​ភាសា​ចិន ជា​ផ្នែក​មួយ​នៃ​ដែនដី​ចិន ។ ក្រុង​ប៉េ​កាំ​ង​ត្រួតត្រា​ប្រជុំ​កោះ​នោះ​កាលពី​ឆ្នាំ​១៩៧៤ ក្រោយ​ការ​ប៉ះទង្គិច​គ្នា​រយៈពេល​ខ្លី​មួយ​ជាមួយ​កង​ម៉ា​រី​ន​វៀតណាម​ខាងត្បូង ។ ប្រទេស​វៀតណាម​ទាមទារ​ប្រជុំ​កោះ​នេះ​ក៏​ដូច​ជា​អាជ្ញាធរ​តៃវ៉ាន់​ដែរ ៕