ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! ស្លា.ប់​យ៉ាង​អាណោច​អ​ធ័​ម​ដោយ​សាកសព​បែក​ខ្ទេច​ជា​បំណែក​ៗ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​បើក​ជែង​រថយន្ត​ដឹកអុស​ឈប់​តាម​ផ្លូវត្រូវ​រថយន្ត​ដឹកអុស​មួយ​គ្រឿង​ទៀត​របស់​រោងចក្រ​SL

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​បើក​ជែង​រថយន្ត​ដឹកអុស​ឈប់​តាម​ផ្លូវត្រូវ​រថយន្ត​ដឹកអុស​មួយ​គ្រឿង​ទៀត​របស់​រោងចក្រ​SL​បើក​តាម​ក្រោយ​បុក​ពេញទំហឹង ហើយ​រថយន្ត​កិន​ដាច់​ភ្លៅ​ទាំង​សងខាង កិន​បែក​ពោះ​ធ្លាយ​ពោះវៀន​នៅ​លើ​ថ្នល់ កិន​សើយ​ដៃ​ខាងស្តាំ​នៅ​សល់​តែ​ឆ្អឹង និង​កិន​សើយ​សក់​ក្បាល​នៅ​សល់​តែ​លលាដ៍ក្បាល​ស្លាប់​គួរ​ឲ្យ​អាណោច​អ​ធ័​ម ។ ចំណែក​រថយន្ត​បង្ក​បើក​រត់​ចូល​ក្នុង​រោងចក្រ​បាត់​ស្រមោល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពីរ​វេលា​ម៉ោង​12​និង​15​នាទី​យប់ ថ្ងៃ​ទី​25 ខែ​មិ​នា ឆ្នាំ​2017 នៅ​មុខ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ឋិត​ក្នុងភូមិ​ដំណាក់​ធំ​5 សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

សព​ស្ត្រី​រង​គ្រោះ​ត្រូវ​រថយន្ត​បុក​ស្លាប់​មានឈ្មោះ សុខ វ​ណ្ណា អាយុ​27​ឆ្នាំ ជា​កម្មការិនី​រោងចក្រ និង​បំរើ​ការ​តាម​ហាង​ពេល​យប់ ស្នាក់​នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពីរ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​2016 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-7492 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ក្នុង​ទិស​ដៅ​ពី​ចោម​ចៅ​ឆ្ពោះទៅ​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ខណៈ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ដឹក​អូស​របស់​រោងចក្រ SL មួយ​គ្រឿង​បាន​ចត​តាម​ចិញ្ចើម​ផ្លូវ​ខាងស្ដាំ​ហើយ​អ្នកបើកបរ​ចុះ​ទៅ​ទិញ​មីឆា​នៅ​ក្បែរ​នោះ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​វ៉ា​ជែង​រថយន្ត​ដែល​ចត​ទុក​ចោល​មិន​ទាន់​ផុត​ផង ស្រាប់តែ​មាន​រថយន្ត​ដឹក​អូស​មួយ​គ្រឿង​ទៀត​របស់​រោងចក្រ​SL​ដូច​គ្នា​បើក​មក​ពីក្រោយ​ក្នុង​ល្បឿ​ង​យ៉ាង​លឿន​បាន​បុក​ស្ត្រី​រង​គ្រោះ​ពីក្រោយ​អូស​4​ទៅ​5​ម៉ែត្រ បណ្ដាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ត្រូវ​រថយន្ត​កិន​ដាច់​ភ្លៅ​ទាំង​2​ដោយ​ភ្លៅ​ម្ខាង​ខ្ទាត​នៅ​កណ្តាលផ្លូវ ហើយ​ផ្លូវ​ម្ខាង​ទៀត​ជន​រង​គ្រោះ​កើយ​ជាប់​ពីលើ​ក្បាល កិន​បែក​ពោះ​ធ្លាយ​ពោះវៀន​នៅ​កណ្តាល​ថ្នល់ កិន​សើច​ដៃ​ខាងស្តាំ​នៅ​សល់​តែ​ឆ្អឹង កិន​សើយ​សក់​អស់ពី​ក្បាល​នៅ​សល់​តែ​លលាដ៍ក្បាល​ស្លាប់​នៅ​កន្លែង​កើតហេតុ​។ 

ក្រោយ​ពេល​កើតហេតុ​មាន​បុរស​ម្នាក់​អាយុ​ជាង​30​ឆ្នាំ​ស្ថិត​ក្នុង​សភាព​តក់ស្លុត​ជា​ពន់ពេក​បាន​មក​អះអាង​ថា សព​ស្ត្រី​រង​គ្រោះ​ត្រូវជា​ប្រពន្ធ​តែ​មិន​បាន​រស់នៅ​ជាមួយ​គ្នា​ទេ​ក៏​មិនដឹង​ថា មានរឿង​អ្វី​ដែរ គ្រាន់តែ​ប្រាប់​ថា ប្រពន្ធ​របស់​គាត់​ធ្វើការ​រោងចក្រ​នៅ​ពេល​ថ្ងៃ ហើយ​ពេល​យប់​ទៅ​ធ្វើការ​នៅ​ហាង​មួយ​កន្លែង​ផ្សេង​ទៀត​តែ​មិនដឹង​ថា នៅឯណា​ដែរ ។ សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​សំបួរមាស ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ចរាចរណ៍​ក្រុង និង​ស្វែងរក​ចាប់​អ្នកបើកបរ​រថយន្ត​បង្ក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ៕