ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ម្តាយនិងកូនមានសុវត្ថិភាព​ល្អហើយ ខណៈ​​ជួប​ឧបសគ្គ​​ពេល​ជិះ​ឡាន​​មក​មណ្ឌល​សុខ​ភាព​

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ជា​ប្តី​បាន​នាំ​ប្រពន្ធ​មក​ឆ្លងទន្លេ​ ដោយដឹក​តាម​រថយន្ត​មួយ​គ្រឿង ខណៈ​កំពុង​ឈឺពោះ​ខ្លាំង​ផង​នោះបែ​ជា​រថយន្ត​បើក​ជាប់​ផុង ។ តែ​ទោះបីជា​យ៉ាងណា ទាំង​ម្តាយ​និង​កូន​បាន​ឆ្លង​ផុត​គ្រោះថ្នាក់ ដោយ​មាន​សុវត្ថិភាពល្អ​ទាំង​ម្តាយ​និង​កូន ហេតុការណ៍​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦…


ខេត្តឧត្តរមានជ័យ ៖ បុរស​ជា​ប្តី​បាន​នាំ​ប្រពន្ធ​មក​ឆ្លងទន្លេ​ ដោយដឹក​តាម​រថយន្ត​មួយ​គ្រឿង ខណៈ​កំពុង​ឈឺពោះ​ខ្លាំង​ផង​នោះបែ​ជា​រថយន្ត​បើក​ជាប់​ផុង ។ តែ​ទោះបីជា​យ៉ាងណា ទាំង​ម្តាយ​និង​កូន​បាន​ឆ្លង​ផុត​គ្រោះថ្នាក់ ដោយ​មាន​សុវត្ថិភាពល្អ​ទាំង​ម្តាយ​និង​កូន ហេតុការណ៍​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ឆ្នាំ​២០២២ ស្ថិត​លើ​ផ្លូវលំ​មួយ​ខ្សែទំនប់​ថ្មី ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រា​សាទ ខេត្តឧត្តរមានជ័យ​។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ​អ៊ឹម ចូក អាយុ​៥៧​ឆ្នាំ ​បាន​រៀបរាប់​ថា ប្រពន្ធ​គាត់​ឈ្មោះ​ឯម ស្រី​ណា​ង អាយុ​៤០​ឆ្នាំ មានកូន​៤​នាក់ (​ស្រី​១​នាក់​) គ្រួសារ​របស់​គាត់ ​ជា​កសិករ​រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​។ នៅ​វេលា​ម៉ោង​៨​ព្រឹក​(​ថ្ងៃ​កើតហេតុ​) ប្រពន្ធ​គាត់​បាន​ឈឺពោះ​ឆ្លងទន្លេ​ខ្លាំង ហើយ​បាន​ជួល​រថយន្ត​អ្នក​ជិតខាង​ដឹក​មក​ឆ្លងទន្លេ ស្រាប់តែរថយន្ត​នោះ បាន​ជាប់ផុង​ជិត​មួយ​ម៉ោង​ទៀត ហើយ​ប្រពន្ធ​គាត់​ឈឺពោះ​កាត់​តែ​ខ្លាំង ។

ខណៈនោះ បាន​បងប្អូន​អ្នក​ភូមិ​ជា​ច្រើន​នាក់ ​នាំ​គ្នា​មក​ជួយ​រុញ​រថយន្ត ទើប​រួច​ពី​ជាប់ផុង​បាន​ធ្វើ​ដំណើរ​បន្ត​ទៀត ។ ​បុរស​ជា​ប្តី​ដដែល​បាន​បន្ត​ថា នៅ​ពេល​មក​ដល់​មណ្ឌល​សុខភាព​ត្រពាំង​ប្រា​សាទ​បន្តិច​ក្រោយមក ប្រពន្ធ​ក៏​បាន​ឆ្លងទន្លេ​សំរាលកូន​ប្រុស​មួយ ។ ចំណែក​ប្រពន្ធ​មាន​អាកា​រៈ​មិន​​ស្រួល ក៏​ត្រូវ​គ្រូពេទ្យ​បាន​ប្រាប់​ថា ប្រពន្ធ​មាន​កម្រិតសម្ពាត​ឈាម​ឡើង​ខ្ពស់ និង​មាន​ឈាម​ធ្លាក់​ផង​ដែរ ។ ភ្លាម​ៗ ក្រុម​គ្រូពេទ្យ​បាន​រៀបចំ​ឯកសារ​បញ្ជូន​ប្រពន្ធ​មក​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​បង្អែក​ស្រុក​អន្លង់​វែង​វិញ ។

ទាក់ទិន​ហេតុការណ៍ លោក​នៅ សំ​អន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​១៧ តុលា នេះ​ថា ស្ត្រី​ដែល​ឆ្លងទន្លេ​នៅ​ក្នុង​មណ្ឌល​សុខភាព​ត្រពាំង​ប្រសាទ គឺ​មាន​អាកា​រៈ​សម្ពាត​ឈាម​ឡើង​ខ្ពស់ ហើយ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​បាន​ធូរស្រាល​ឡើង​វិញ​ហើយ ខណៈ​នេះ​ស្ត្រី​រូប​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ