ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប នឹងសម្រេចអំពីវាសនា CNRP ក្រោយលទ្ឋផលចរចា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)នឹងសម្រេចថាតើនឹងទទួលស្គាល់សមាសភាពថ្នាក់ដឹកនំាគណបក្សសង្រ្គោះជាតិ ឬ យ៉ាងណានោះ គឺនៅក្រោយការជួបពិភាក្សាការងាររវាងតំណាងក្រសួងមហាផ្ទៃនិងគណបក្សសង្រ្គោះជាតិ(CNRP) ។ នេះបើយោងតាមលោក ហង្ស…

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)នឹងសម្រេចថាតើនឹងទទួលស្គាល់សមាសភាពថ្នាក់ដឹកនំាគណបក្សសង្រ្គោះជាតិ ឬ យ៉ាងណានោះ គឺនៅក្រោយការជួបពិភាក្សាការងាររវាងតំណាងក្រសួងមហាផ្ទៃនិងគណបក្សសង្រ្គោះជាតិ(CNRP) ។

នេះបើយោងតាមលោក ហង្ស ពុទ្ឋា

តាមគម្រោងតំណាងក្រសួងមហាផ្ទៃនិងគណបក្សសង្រ្គោះជាតិនឹងជួបគ្នានៅរសៀលថ្ងៃទី២៩ មីនា ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ ។

ជំនួបខាងលើបានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃចាត់ទុកសមាជគណបក្សសង្រ្គោះជាតិក្នុងការជ្រើសរើសមេដឹកនំាបក្សកាលពីថ្ងៃទី០២ មីនា ក្រោយពេលដែលលោក សម រង្ស៊ីបានប្រកាសពីក្រៅប្រទេសលាលែងតំណែងពីប្រធានគណបក្សសង្រ្គោះជាតិនោះថា ជាការខុសទៅនឹងលក្ខន្តិកៈបក្ស(ផ្ទុយពីច្បាប់) និងបានស្នើឲ្យគណបក្សប្រឆាំង​មួយ​នេះប្តូរសារនយោាយ«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» នោះថែមទៀត ៕