ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​បើកឡាន​លឿន​ទៅ​បុក​គល់​ត្នោត​ក្រឡាប់​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ រថយន្ដ​កូ​រ៉ូ​ឡា​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​រហូត​ធ្លាក់​ចេញពី​ផ្លូវ​ទៅ​បុក​គល់​ត្នោត

ខេត្តពោធិ៍សាត់ ៖ រថយន្ដ​កូ​រ៉ូ​ឡា​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​រហូត​ធ្លាក់​ចេញពី​ផ្លូវ​ទៅ​បុក​គល់​ត្នោត បណ្ដាល​ឲ្យ​ក្រឡាប់​ពីរ​បី​ត្រឡប់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​ពីរ​នាក់ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​16​ល្ងាច​ថ្ងៃ​ទី​25 ខែមីនា ឆ្នាំ​2017 នៅ​លើ​កំណាត់​ផ្លូវ​គ្រួ​ស​ក្រហម​មួយ​ខ្សែ​ស្ថិត​ក្នុង ភូមិ​ព្រៃ​កន្លង់ ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​1-​ឈ្មោះ កាន រ៉ា ភេទ​ប្រុស អាយុ​24​ឆ្នាំ ជា​អ្នកបើកបរ​(​ស្លាប់​) ទី​2-​ឈ្មោះ កាន កេ​ន ភេទ​ប្រុស អាយុ​32​ឆ្នាំ អ្នក​រួម​ដំណើរ​(​របួសធ្ងន់​) និង​ទី​3-​ឈ្មោះ គយ អៀង​ភេទ​ប្រុស អាយុ​22​ឆ្នាំ អ្នក​រួម​ដំណើរ​(​របួសស្រាល​) ទាំង​3​នាក់​រស់នៅ​ភូមិ​ព្រៃ​កន្លង់ ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា នៅ​ល្ងាច​នោះ​ជន​រង​គ្រោះ​ទាំង​3​នាក់​ស្រវឹងស្រា​បើករថយន្ដ​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 2D-7871 ក្នុង​ល្បឿន​លឿន​លើ​ផ្លូវ​គ្រួ​ស​ក្រហម​ទៅ​ដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​គល់​ត្នោត​យ៉ាង​ពេញទំហឹង​ក្រឡាប់​ពីរ​បី​ត្រឡប់​ធ្លាក់​ចូល​ស្រែ​បណ្ដាល​ឲ្យ​ស្លាប់ និង​របួស​ទាំង​បី​នាក់​បែប​នេះ​តែ​ម្ដង ។ រថយន្ដ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ផ្ទះ​រុង ចំណែក​ជន​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ៕