ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សាហាវមែន អ្នកប្រព្រឹត្តរឿងនេះ​ !

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្ត្រី​ចំណាស់​​ចាំចម្ការ​អោយ​គេ​ម្នាក់ ត្រូវឃា.ត.ករស.ម្លា.ប់ដោយ​​ចងដៃ​ចងជើង​បោះ​ទម្លាក់​​ក្នុង​ទឹកស្រះ​មួយកន្លែង ហើយ​ត្រូវបានគេប្រទះឃើញស.ពអណ្តែត បង្កការភ្ញាក់ផ្អើល​នៅថ្ងៃទី​១៦ តុលា ។ ​ប្រភពឱ្យ​ដឹងថា ស្ត្រី​ចំណាស់រងគ្រោះ​​មាន​​ឈ្មោះ​កុយ​…

ខេត្តកំពត ៖ ស្ត្រី​ចំណាស់​​ចាំចម្ការ​អោយ​គេ​ម្នាក់ ត្រូវឃា.ត.ករស.ម្លា.ប់ដោយ​​ចងដៃ​ចងជើង​បោះ​ទម្លាក់​​ក្នុង​ទឹកស្រះ​មួយកន្លែង ហើយ​ត្រូវបានគេប្រទះឃើញស.ពអណ្តែត បង្កការភ្ញាក់ផ្អើល​នៅថ្ងៃទី​១៦ តុលា ។

​ប្រភពឱ្យ​ដឹងថា ស្ត្រី​ចំណាស់រងគ្រោះ​​មាន​​ឈ្មោះ​កុយ​ និ​ន ​អាយុ៦១​ឆ្នាំ​ ជាអ្នកស៊ីឈ្នួល​ចាំចម្ការ​ដូង​​អោយ​គេ (ចំណុចកើតហេតុ​)​ ស្ថិត​នៅចំណុច​​ភូមិ​បើ​ន​ ឃុំ​ល្អាង​ ស្រុក​ដងទង់ ​ខេត្តកំពត ។ សា.​ក​.​ស.ពស្ថិតក្នុង​​សភាព​ចងដៃ​ចងជើង​ រួចយកមកទំលាក់​ក្នុង​ទឹកស្រះ​ចម្ការ​ដូង​ ដែល​គាត់​ជា​​អ្នក​ចាំ​ទីនោះ ។​​ ស្ត្រី​រង​រង​គ្រោះ​​​មានស្រុក​កំណើត​នៅ​ភូមិ​សេរី​សុ​នា​ ឃុំ​ក្រែក ​ស្រុក​ពញ្ញា​ក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ ។

លោក​វរសេនីយ៍ឯក​ហី​ង ​ឈុំ​ អធិការ​នគរបាល​ស្រុក​ដងទង់​ បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ ករណី​នេះ សង្ស័យជាការ​ប្ល.ន់ស.ម្លា.ប់​​ ដែលអាច​កើតឡើង​នៅ​ចន្លោះ​ម៉ោង០៧ព្រឹក​ ដល់​ម៉ោង​១២ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ​ខែតុលា​ ​កន្លងមក ​។​

លោក​បន្ត​ថា ​កម្លាំងបាន​​​បើក​កា​រស៊ើបអ​ង្គេ​តហើយ ​ព្រោះ​ស្ត្រី​​រងគ្រោះ​ក៏មានពាក់​​គ្រឿងអលង្ការ​នៅ​ជាប់​ខ្លួន​ផងដែរតែបាត់អស់ ​ខណៈជន​រង​គ្រោះ​ចាំ​ចម្ការ​តែ​ម្នាក់ឯងទៀត ​។

​លោក​អធិការ​និយាយ​ថា​ ជា​រៀង​រាល់ដង​ នៅ​វេលា​ម៉ោង​១០​ព្រឹក ​ម្ចាស់​ចម្ការ​ដូង​ឈ្មោះ​ថាប ​លូ​តែងតែ​ទាក់ទង​មក​ជន​រង​គ្រោះ​ ។ ​តែ​ពេលនៅ​​ថ្ងៃ​កើតហេតុ​ ជន​រង​គ្រោះ​បែរជា​មិន​លើក​ទូរ​សព្ទ័​គាត់ ក៏​ពឹងឱ្យ​​មេ​ភូមិ​បើ​នមក​មើល​ ទើប​ដឹងភ្ញាក់ផ្អើល​ថា​ ស្ត្រី​ចាំចម្ការ​ឃើញ​ស្លា.ប់​អណ្ដែត​ទឹក​ស្រះ ក៏​នាំ​គ្នា​ចុះ​ស្រង់​ស.ព​ក៏​ឃើញ​​​យក​ខ្សែភ្លើង​ចងដៃ​ចងជើង​ស.ម្លា.ប់​ ហើយ​ទម្លាក់​ទៅ​ក្នុង​ទឹកស្រះ​។

​អ្នក​ឈរ​មើល​សា.ក.ស.ព​ស្ត្រី​គេ​ចងស្លាបសេក​បោះ​ទម្លាក់​ក្នុង​ទឹក​ថា​ ទិដ្ឋភាព​នេះ​ពិតជា​រឿង​គំនុំ​សុទ្ធ​សាត ​ប៉ុន្តែ​មិនដឹង​គំនុំ​ទៅ​លើ​រឿង​អ្វី​ ព្រោះ​ដីចម្ការ​ដូង​នោះ​ ក៏​​នៅ​ដាច់​ស្រយាល​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ