ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ដេក​លើ​ម៉ូតូ​ស្រាប់តែ​មិនដឹង​ចេញ​មកពីណា​ក៏​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​រថយន្ត​TRITON ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ រដ្ឋ​0331 បើកបរ​ដោយ​បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បើក​បុក​រះ​ម៉ូតូ​រ៉ឺ​ក​ម៉ក​កង់​បី​ចត​ចោល​ចំនួន​2​គ្រឿង និង​រថយន្ត​ហា​យ​ឡែ​ន​ឌឺ

រាជធានី​ភ្នំពេញ ៖ មាន​រថយន្ត​TRITON ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ រដ្ឋ​0331 បើកបរ​ដោយ​បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បើក​បុក​រះ​ម៉ូតូ​រ៉ឺ​ក​ម៉ក​កង់​បី​ចត​ចោល​ចំនួន​2​គ្រឿង និង​រថយន្ត​ហា​យ​ឡែ​ន​ឌឺ ពណ៌​ទឹកប្រាក់ បណ្ដាល​ឱ្យ​មាន​អ្នក​របួស​ម្នាក់​ក្នុង​ហេតុ​ការ​នេះ ចំណែក​រថយន្ត​បង្ក​បើក​រត់គេច​ខ្លួន​បាត់​កាល​វេលា​ម៉ោង​10​យប់​ថ្ងៃ​ទី​25 ខែមីនា ឆ្នាំ​2017 នៅ​ចំណុច​ផ្លូវ​លេខ​221 កែង​ផ្លូវ​122 ស្ថិត​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​3 ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា ដោយ​មុន​កើតហេតុ​ឃើញ​រថយន្ត​បង្កហេតុ​ម៉ាក TRITON ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ រដ្ឋ​0331 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​តាម​ផ្លូវ​122​សង្ស័យ​ស្រវឹង​ទើប​បុក​ម៉ូតូ​រ៉ឺ​ក​ម៉ក​កង់​បី​ចំនួន​2​គ្រឿង​ក្រឡាប់​ផ្ងារជើង និង​មួយ​គ្រឿង​ខូចខាត​តិចតួច​ទេ និង​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌឺ ពណ៌​ទឹកប្រាក់ មួយ​គ្រឿង​ថែម​និង​ថូ​សំរាប់​ដាំ​ផ្កា​បែក​អស់​1​ផង​ដែរ ។

ជន​រង​គ្រោះ​មានឈ្មោះ អៀម រី​ម ភេទ​ប្រុស អាយុ​52​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​រ៉ឺ​ក​ម៉ក​កង់​បី​ស្នាក់​នៅ​លើ​ម៉ូតូ​កង់​បី​មានស្រុក​កំណើត​នៅ​ភូមិ​អង្គរ​ជ័យ ខេត្តកំពត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា មុន​កើតហេតុ​គាត់​បាន​ដេក​នៅ​លើ​ម៉ូតូ​រ៉ឺ​ក​ម៉ក​កង់​បី​រង​ចាំ​ដឹក​ម៉ូយ​តែ​មិនដឹង​ថា រថយន្ត​ម៉ាក​អ្វី​ឬ​បើក​តាម​ផ្លូវ​ណា​ទេ​មក​បុក​រូប​គាត់​កំពុង​តែ​ដេក​លើ​ម៉ូតូ​រ៉ឺ​ក​ម៉ក​កង់​បី​បណ្ដាល​រ៉ឺ​ក​ម៉ក​ក្រឡាប់​បណ្ដាល​គាត់​គ្រិច​ចង្កេះ និង​ត្រូវ​អ្នក​ម៉ូតូ និង​រត់​រ៉ឺ​ក​ម៉ក​ដូច​គ្នា​ជួយ​លើ​គាត់​ចេញពី​ម៉ូតូ​ហើយ​ដាក់​ម៉ូតូ​កង់​បី​យក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​ហើយ​ចំណែក​កង់​បី​ខូ​ត​ខាត​ស្ទើរ​ទាំង​សុង​ក៏​ប្រគល់​ឱ្យ​សមត្ថកិច្ច​វាស់វែង និង​ចាំ​ដាក់​ពាក្យបណ្ដឹង​តាម​ក្រោយ​ទៀត ៕