ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង សោ​ភ័​ណ្ឌ ចាត់​ទុក​ការ​ជាប់​ជម្រើសជាតិ​ត្រៀម​ស៊ី​ហ្គេ​ម​សំខាន់​បំផុត​ក្នុង​អាជីព​ប្រដាល់់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​លំដាប់ជួរ​មុខ​កម្ពុជា រឿង សោ​ភ័​ណ្ឌ បាន​ចាត់​ទុក​ការ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​លំដាប់ជួរ​មុខ​កម្ពុជា រឿង សោ​ភ័​ណ្ឌ បាន​ចាត់​ទុក​ការ
ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​ប្រដាល់​គុនខ្មែរ​ត្រៀម​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ របស់​ខ្លួន​គឺជា​រឿង​សំខាន់​បំផុត​ក្នុង​អាជីព​ប្រដាល់​បន្ទាប់​ពី​សហព័ន្ធ​គុន​ខ្មែរ​បាន​ប្រកាស​ថា រូបគេ បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ ដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ខាងលើ​។

កីឡាករ​ដែល​មានបទពិសោធន៍​ជោកជាំ​លើសង្វៀន​ប្រដាល់​ខាងលើ​បាន​ឲ្យ​ដឹង​ថា រូបគេ​បាន​ប្ដេជ្ញា​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​បំពេញ​មហិច្ឆតា​ស្វែងរក​មេដាយ​ជូន​ជាតិ ពីព្រោះ​វា​ជា​ឱកាស​មួយ​បាន​បង្ហាញ​សមត្ថភាព ហើយ​ក៏​ជា​ឱកាស​ដើម្បី​មានឈ្មោះ​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ ។ កីឡាករ​មាន​កម្ពស់​មិនសូវ​ខ្ពស់​រូប​នេះ​បាន​ចាត់​ទុក​ការ​ប្រកួត​ស៊ី​ហ្គេ​ម​សំខាន់​បំផុត​មួយ​ក្នុង​អាជីព ព្រោះ​ជា​កម្មវិធី​ដែល​ខ្លួន​បាន​វាយ​តំណាង​ឲ្យ​ជាតិ​ជា​លើក​ដំបូង ហើយ​ពិសេស​គឺ​បាន​វាយ​នៅ​លើ​ទឹកដី​របស់​ខ្លួនឯង​ថែម​ទៀត​ផង​។

កីឡាករ​ល្បីឈ្មោះ​របស់​កម្ពុជា​រូប​នេះ​បាន​និយាយ​ថា ៖«​ក្នុង​នាម​យើង​ជា​ម្ចាស់ផ្ទះ យើង​មាន
តែ​ការ​ខិតខំ​ប្រឹងប្រែង​ប៉ុណ្ណោះ ដើម្បី​ស្វែងរក​មេដាយ​ជូន​ជាតិ ។ ខ្ញុំ​ចាត់​ទុក​កម្មវិធី​នេះ​សំខាន់​ណាស់​សម្រាប់​អាជីព​របស់ខ្ញុំ ពីព្រោះ​យើង​វ៉ៃ​ក្នុង​ដី​យើង ហើយ​តំណាង​ឲ្យ​ជាតិ​ទៀត ។ ដូច្នេះ​ខ្ញុំ​ក៏​គ្មាន​អ្វី​ក្រៅពី​ការ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​ជាង​មុន ដើម្បី​សម្រេច​ក្ដី​បំណង​ប៉ុណ្ណោះ​»​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា រឿង សោ​ភ័​ណ្ឌ ជា​ជើង​ខ្លាំង​របស់​កម្ពុជា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម ដែល​ឆ្លងកាត់​ការ​ប្រកួត​លើ​សង្វៀន​គុន​ខ្មែរ​១៥១​ដង ក្នុង​នោះ​ឈ្នះ​១២៩ ចាញ់​១៧​ដង និង​ស្មើ​៥​ដង ធ្លាប់​ដណ្ដើម​បាន​ខ្សែក្រវាត់​ជើងឯក​ជា​ច្រើន​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ