៣៨ប្រភេទកីឡា និង៦០៨វិញ្ញាសា ត្រូវបានសម្រេចជាផ្លូវការសម្រាប់ស៊ីហ្គេមនៅកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កីឡាចំនួន ៣៧ប្រភេទ និងកីឡាសម្ដែង១ប្រភេទ ត្រូវបានសម្រេចជាផ្លូវការ
រាជធានីភ្នំពេញ ៖ កីឡាចំនួន ៣៧ប្រភេទ និងកីឡាសម្ដែង១ប្រភេទ ត្រូវបានសម្រេចជាផ្លូវការ
រាជធានីភ្នំពេញ ៖ កីឡាចំនួន ៣៧ប្រភេទ និងកីឡាសម្ដែង១ប្រភេទ ត្រូវបានសម្រេចជាផ្លូវការ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
បន្ថែមលើការសម្រេចសម្រាប់ប្រភេទកីឡា វិញ្ញាសាដែលដាក់ឲ្យប្រកួតក៏ត្រូវបានសម្រេចជាផ្លូវការផងដែរ ពោលគឺនឹងមាន ៦០៨វិញ្ញាសា។ ចំនួននេះនាំឲ្យបំបែកកំណត់ត្រាព្រឹត្តិការណ៍ដែលមានវិញ្ញាសាប្រកួតច្រើនជាងគេបំផុត នៅស៊ីហ្គេម ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៦។ វិញ្ញាសាប្រកួតច្រើនជាងគេគឺនៅស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ក្នុងប្រទេសហ្វីលីពីន ដែលមាន ៥៣០វិញ្ញាសា។
ហែលទឹកជើងទាដែលដើមឡើយនៅក្នុងចំណោមប្រភេទកីឡាដោយឡែក ត្រូវបានរួមបញ្ចូលមកនៅក្នុងកីឡាក្នុងទឹករួមគ្នា ខណៈ ប្រដាល់គុនខ្មែរ ដែលនៅប្រភេទកីឡាដោយឡែក ក៏ត្រូវបានដាក់បញ្ចូលរួមគ្នាទៅក្នុងប្រភេទកីឡាយុទ្ធគុនចម្រុះផងដែរ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម
លើកទី៣២ ឆ្នាំ២០២៣ បានមានប្រសាសន៍ថា ៖«យើងបានឯកភាពគ្នាជាមួយប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់យើង ចំនួន ៣៨ប្រភេទកីឡា ក្នុងវិញ្ញាសា ៦០៨វិញ្ញាសា គឺយើងបានដាក់ចេញជាផ្លូវការ ។ សម្តេចពិជ័យសេនា ឯកឧត្តមបណ្ឌិត ក៏បានចុះហត្ថលេខាកំណត់ទៅលើប្រភេទកីឡា និងវិញ្ញាសាអស់ហើយ ហើយការកំណត់នេះក៏បានការឯកភាពទាំងស្រុងពីសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ផងដែរ»។
ប្រភេទកីឡាដាក់ឲ្យប្រកួតជាផ្លូវការរួមមាន៖
១-អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង)
២-កីឡាលើទឹក (ហែលទឹក, លោតទឹក, បាល់ទឹក និងហែលទឹកជើងទា)
៣-វាយសី
៤-បាល់បោះ (៥×៥ និង ៣×៣)
៥-ប៊ីយ៉ា ស្នូកឃ័រ
៦-ប្រដាល់សកល
៧-កាយវប្បកម្ម
៨-អុក (អុកចត្រង្គ និងអុកចិន)
៩-ទោចក្រយាន (កង់គួក និងកង់ភ្នំ)
១០-គ្រីឃីត (T20/Sixes និង T50/T20)
១១-កីឡារាំ
១២-កីឡាអេឡិចត្រូនិក
១៣-គុនដាវ
១៤-Floorball
១៥-បាល់ទាត់ (បុរស-នារី)
១៦-វាយកូនហ្គោល
១៧-កាយសម្ព័ន្ធ (Aerobic និង Artistic)
១៨-ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល)
១៩-ម៉ូតូទឹក
២០-យូដូ
២១-ការ៉ាតេ
២២-យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកសីង, វ៉ូវីណាម, គុនខ្មែរ)
២៣-កីឡាឧបសគ្គ
២៤-បញ្ចសីលា
២៥-ប៉េតង់
២៦-ទូកក្ដោង
២៧-សីដក់
២៨-សូហ្វតេន្នីស
២៩-វាយកូនឃ្លីលើតុ
៣០-តេក្វាន់ដូ WT
៣១-វាយកូនបាល់
៣២-ប្រណាំងទូកប្រពៃណី
៣៣-ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង)
៣៤-បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់)
៣៥-លើកទម្ងន់
៣៦-ចំបាប់
៣៧-វ៉ូស៊ូ
ដោយឡែក សម្រាប់កីឡាទី៣៨ ជាកីឡាសម្ដែង (Demonstration Sport) ដែលមានជាលើកដំបូងនោះគឺកីឡា Teqball ជាកីឡាបាល់មួយដែលត្រូវបានលេងនៅលើតុកោង ដោយរួមបញ្ចូលគ្នានូវរបៀបលេងកីឡាបាល់ទាត់ និងវាយកូនឃ្លីលើតុ ៕
ចែករំលែកព័តមាននេះ