ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សមាជិក​សភា​រុ​ស្ស៊ី​រត់​ទៅ​អ៊ុយ​ក្រែ​ន​ត្រូវ​គេ​សម្លាប់

9 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​២៣ មីនា វេលា​ម៉ោង​១១​និង​២៥​នាទី​ម៉ោង​ក្នុងស្រុក អតីត​សមាជិក​សភា​រុ​ស្ស៊ី​លោក​ដឺ​នី​ស វ៉ូ​រ៉ូ ណេ​ន​កូវ ត្រូវ​គេ​បាញ់​សម្លាប់​នៅ​មុខ​សណ្ឋាគារ​មួយ​នា​កណ្តាល​ទីក្រុង​គៀវ ពេល​លោក​ចាក​ចេញពី​សណ្ឋាគារ​នេះ

កាលពី​ថ្ងៃ​ទី​២៣ មីនា វេលា​ម៉ោង​១១​និង​២៥​នាទី​ម៉ោង​ក្នុងស្រុក អតីត​សមាជិក​សភា​រុ​ស្ស៊ី​លោក​ដឺ​នី​ស វ៉ូ​រ៉ូ ណេ​ន​កូវ ត្រូវ​គេ​បាញ់​សម្លាប់​នៅ​មុខ​សណ្ឋាគារ​មួយ​នា​កណ្តាល​ទីក្រុង​គៀវ ពេល​លោក​ចាក​ចេញពី​សណ្ឋាគារ​នេះ​ជាមួយ​អង្គរក្ស​របស់​លោក ។ អង្គរក្ស​រង​របួស​បាន​បាញ់​តតាំង​អ្នក​វាយប្រហារ​បណ្តាល​ឱ្យ​ជន​នេះ​រង​របួសធ្ងន់ ។

ខ្មាន់កាំភ្លើង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​ស្លាប់​នា​វេលា​រសៀល ។

ជា​សមាជិក​សភា​នៃ​គណបក្ស​កុំ​មុ​យ​នី​ស្ត​រុ​ស្ស៊ី​រវាង​ឆ្នាំ​២០១១ និង​២០១៦ លោក​ដឺ​នី​ស វ៉ូ​រ៉ូ ណេ​ន​កូវ អាយុ​៤៥​ឆ្នាំ បាន​រត់​ភៀសខ្លួន​ចេញពី​ក្រុង​មូ​ស្គូ ជាមួយ​ភរិយា​លោក គឺ​លោកស្រី​ម៉ា​រី​យ៉ា ម៉ាក់​សា​កូ​វ៉ា ជា​សមាជិកា​សភា​នៃ​គណបក្ស​រុ​ស្ស៊ី​រួបរួម ក្រោយ​ពី​ចាញ់ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ឆ្នាំ​២០១៦ ។ រស់នៅ​ក្នុង​ទីក្រុង​គៀវ អ្នក​ទាំង​២​ទទួល​បាន​សញ្ជាតិ​អ៊ុយ​ក្រែ​ន ។ ចាប់តាំងពី​រត់ចោលជួរ​មក លោក​វ៉ូ​រ៉ូ ណេ​ន​កូវ បាន​រួម​សហការ​ជាមួយ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន ។

តាម​ពិត​ទៅ លោក​វ៉ូ​រ៉ូ​ណេ​ន​កូវ និង​ភរិយា​ជា​មនុស្ស​ស្និទ្ធ​វិមាន​ក្រឹម​ឡាំង​បំផុត តែ​ពេល​រត់​ភៀសខ្លួន​មក​កាន់​អ៊ុយ​ក្រែ​ន លោក​វ៉ូ​រ៉ូ​ណេ​ន​កូវ បែរជា​បកអាក្រាត​ក្រុង​ម៉ូ​ស្គូ​ធ្វើ​ជា​សាក្សី​នៃ​រឿង​ក្បត់​របស់​អតីត​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​អុ​ី​យ៉ា​នូ​កូ​វីត ត្រូវ​បណ្តេញ​ចេញពី​អំណាច​កាលពី​ឆ្នាំ​២០១៤​ថា ជា​អា​យ៉ង​របស់​ក្រុង​ម៉ូ​ស្គូ​ទៅ​វិញ ។

តាម​ពិត​ទៅ​ឈ្មោះ​របស់​លោក​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មានរឿង​ចោទប្រកាន់​ពី​បទ​ពុក​រលួយ ។ លោក​អាច​គេចខ្លួន​ពី​ការ​កាត់ទោស​របស់​តុលាការ​ពី​រឿង​ពុក​រលួយ។ មាន​យោបល់​ជា​ច្រើន​ថា លោក​រត់គេច​ខ្លួន​ក៏​ព្រោះតែ​ចង់​គេច​ចេញពី​កាត់ទោស​លោក​ពេល​បាត់បង់​អភ័យឯកសិទ្ធិ​សភា ។ កាលពី​ពាក់កណ្តាល​ខែកុម្ភៈ គណៈ​កម្មាធិការ​ស៊ើបអង្កេត​រុ​ស្ស៊ី​បាន​ចេញ​ដីកាចាប់ខ្លួន​លោក ហើយ​ស្នើ​ឱ្យ​ប៉ូលិស​អន្តរជាតិ INTERPOL ជួយ​តាម​រក ។

ក្រុង​គៀវ​បាន​ចោទប្រកាន់​ក្រុង​មូ​ស្គូ​ថា ជា​អ្នក​នៅ​ពីក្រោយ​ការ​ធ្វើឃាត​លោក​វ៉ូ​រ៉ូ​ណេ​ន​កូវ ៕