កោះតៃវ៉ាន់បានប្រកាសកាលពីថ្ងៃទី១៤ តុលា ពីអ្នកស្លា.ប់ដំបូងបង្អស់ដោយសារជំងឺផ្តាសាយធំ (influenza) ក្នុងឆ្នាំ២០២២នេះ។

នៅក្នុងសន្និសីទ កាលពីថ្ងៃអង្គារ លោក Chuang Jen-hsiang អ្នកនាំពាក្យមជ្ឈមណ្ឌលបញ្ជាការរាតត្បាតវីរុសរបស់តៃវ៉ាន់និយាយថា ស្ត្រីម្នាក់ស្ថិតក្នុងវ័យជាង៩០ឆ្នាំបានស្លា.ប់ដោយសារគ្រុនផ្តាសាយធំ ដែលជាករណីស្លា.ប់ដំបូងបង្អស់នៅតៃវ៉ាន់សម្រាប់ឆ្នាំ២០២២នេះ។
ជនរងគ្រោះជាអ្នករស់នៅមជ្ឍមណ្ឌលថែទាំ ដោយគាត់មានប្រវត្តិជំងឺរ៉ាំរ៉ៃ និងមិនបានចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយធំនៅរដូវកាលនេះ។

កាលពីថ្ងៃទី១០ តុលា លោកយាយចាប់ផ្តើមមានបញ្ហាពិបាកដកដង្ហើម និងមានសម្ពាធឈាមទាប ។ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថានភាពរបស់គាត់បន្តដុបដាប ហើយគាត់បានស្លា.ប់នៅក្នុងថ្ងៃដដែល។ គាត់ធ្វើតេស្តមិនមានកូវីដ១៩នោះទេ តែមានជំងឺផ្តាសាយធំ។ វេជ្ជបណ្ឌិតបញ្ជាក់ថា គាត់ជំងឺធ្ងន់ធ្ងរ ។

លោក Chuang Jen-hsiang និយាយថា នៅក្នុងឆ្នាំ ២០២១ មិនមានអ្នកស្លា.ប់ដោយសារផ្តាសាយធំនោះទេ ហើយករណីរបស់លោកយាយជាករណីស្លា.ប់ដំបូងបង្អស់នៅក្នុងឆ្នាំ ២០២២៕ (យោងតាមប្រភព៖ Taiwan News)
ចែករំលែកព័តមាននេះ