ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់​អ្នកនេសាទ​វៀតណាម​​ក្នុង​ដែនទឹក​របស់​ខ្លួន

1 ឆ្នាំ មុន

នាវា​កងទ័ពជើងទឹក​ថៃស្ទាក់​ចាប់​បាន​ទូក​នេសាទ​វៀតណាម​មួយ​គ្រឿង និង​អ្នកនេសាទ​ចំនួន៥​នាក់​នៅ​ក្នុង​ខេត្ត Songkhla ពី​បទ​នេសាទ​ឈ្លើងសមុទ្រ (Sea cucumber) នៅ​ក្នុង​ទឹកដី​របស់​ថៃ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Bangkok Post…

នាវា​កងទ័ពជើងទឹក​ថៃស្ទាក់​ចាប់​បាន​ទូក​នេសាទ​វៀតណាម​មួយ​គ្រឿង និង​អ្នកនេសាទ​ចំនួន៥​នាក់​នៅ​ក្នុង​ខេត្ត Songkhla ពី​បទ​នេសាទ​ឈ្លើងសមុទ្រ (Sea cucumber) នៅ​ក្នុង​ទឹកដី​របស់​ថៃ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Bangkok Post នៅ​ថ្ងៃ​​ទី ១៥ តុលា​នេះ​ ។

កង​នាវា​ជើង​ទឹក​ថៃ​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ទូក​នេសាទ​វៀតណាម​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នេសាទ​ឈ្លើង​សមុទ្រ​នៅ​ចំងាយ​ប្រហែល ៦៥​ម៉ា​យ​ពី​ដែនទឹក​សុវត្ថិភាព​នៃ​ខេត្ត Songkhla នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។

ទូក​នេសាទ និង​អ្នកនេសាទ​វៀតណាម ៥​នាក់​ត្រូវ​បាន​ចាប់ខ្លួន និង​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​ទ័ពជើងទឹក​នៃ​ខេត្ត Songkla ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​។

ពួក​គេ​ទាំងនោះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​នេសាទ​ខុសច្បាប់​ក្នុង​ដែនទឹក​ថៃ ឃុបឃិត​គ្នា​បើកទូក​នេសាទ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បទល្មើស​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​។

សូម​បញ្ជាក់​ថា ឈ្លើងសមុទ្រ​គឺជា​អាហារ​សមុទ្រ​កំពុង​ពេញ​និយម និង​មាន​តម្លៃ​ថ្លៃ ដោយ​វា​មាន​តម្លៃ​ច​ម្លោះ​ពី ៣០ ទៅ ៨០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

អត្ថបទសរសេរ ដោយ